រំជួលចិត្ត! គូស្នេហ៍មួយគូ រៀបការ នៅក្នុងមន្ទីរពេទ្យ ខណៈ​កូនកំលោះ ដេកស្តូកស្តឹង នៅលើគ្រែ (វីដេអូ)

 
 

សឹង្ហបុរី៖ គូស្នេហ៍មួយគូ ដែលជិតរៀបការ នឹងគ្នាហើយ ប៉ុន្តែកូនកំលោះ ស្រាប់តែ ចូលមន្ទីរពេទ្យ និង ពិនិត្យឃើញថា មានជំងឺមហារីក ប៉ុន្តែ ពួកគេនៅតែ សម្រេចក្តីស្រមៃ ដោយរៀបការ ជាមួយគ្នា នៅក្នុងមន្ទីរពេទ្យតែម្តង ស្តែងឲ្យឃើញពី ក្តីស្រលាញ់ដ៏ស្មោះស្ម័គ្រ របស់ពួកគេ ទាំង២នាក់។

លោក Joseph និងមិត្តស្រីរបស់គាត់ Edna បានកំណត់ថ្ងៃរៀបការ រួចហើយនោះ ស្រាប់តែភ្លាមៗ Joseph ស្រាប់តែឈឺធ្ងន់ ចូលមន្ទីរពេទ្យ ប៉ុន្តែពួកគេនៅតែ បន្តការរៀបការ ដោយប្តូរមកធ្វើ នៅក្នុងមន្ទីរពេទ្យ កាលពីថ្ងៃទី១៥ ខែតុលា កន្លងទៅនេះ ខណៈពេលដែល Joseph ស្ថិតនៅលើគ្រែ មន្ទីរពេទ្យនៅឡើយ។ បន្ទាប់ពីរៀបការ បានប៉ុន្មានម៉ោង Joseph ក៏សន្លប់ស្តូកស្តឹង លែងដឹងខ្លួន។

គួរបញ្ជាក់ ផងដែរថា Joseph បានពិនិត្យឃើញ មានជំងឺមហារីកលំពែង និង មហារីកថ្លើម នៅមុនថ្ងៃរៀបការ ២˗៣ខែ ហើយស្ថានភាពរបស់គេ ពីមួយថ្ងៃ ទៅមួយថ្ងៃ កាន់តែធ្ងន់ធ្ងរឡើងៗ ប៉ុន្តែពួកគេមិន បោះបង់ចោល អាពាហ៍ពិពាហ៍នោះទេ គឺសម្រេចចិត្តធ្វើ នៅក្នុងមន្ទីរពេទ្យតែម្តង។

យ៉ាងណាមិញ អាពាហ៍ពិពាហ៍ របស់ពួកគេមាន ការចូលរួម ពីក្រុមគ្រួសារ និង មិត្តភក្តិជាច្រើននាក់ ដើម្បីធ្វើជាសាក្សី ក្នុងអាពាហ៍ពិពាហ៍ របស់អ្នកទាំង២ ផងដែរ។ តែជាអកុសល Joseph ត្រូវបានប្រកាស ថាស្លាប់ នៅក្នុងមន្ទីរពេទ្យ ក្រោយពេលរៀបការ បានត្រឹមតែ៨ថ្ងៃប៉ុណ្ណោះ៕




ប្រភព៖ Stomp


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម