ម្តាយសម្រេចចិត្ត បញ្ចប់ជីវិត កូនស្រីពិការ ព្រោះតែ មិនចង់ឃើញ នាងឈឺចាប់ តទៅទៀត

 
 

អង់គ្លេស៖ ស្ត្រីជាម្តាយម្នាក់ បានបង្កើតឲ្យមាន ការសម្លាប់មនុស្ស ស្របច្បាប់ ដំបូងគេបង្អស់ ដោយបញ្ចប់ជីវិតកូនស្រី ដែលពិការពីកំណើត ព្រោះតែ មិនអាចមើលឃើញ ការឈឺចាប់របស់ កូនស្រីតទៅទៀត។

Nancy Fitzmaurice អាយុ១២ឆ្នាំ កើតមកពិការភ្នែកទាំងគូ និង មិនអាចធ្វើចលនាបាន ដែលបណ្តាលមកពី មានជំងឺជាច្រើន ពីកំណើតដូចជា ជំងឺ Hydrocephalus, ជំងឺរលាកខួរក្បាល, និងជំងឺ Septicemia ដែលជាហេតុនាំឲ្យនាង មិនអាចនិយាយ ដើរហើរ និង បរិភោគអ្វី បានទាំងអស់។ Nancy រស់នៅដោយពឹងផ្អែកលើ ការថែទាំ នៅក្នុងមន្ទីរពេទ្យ London’s Great Ormand Street ហើយទាំងចំណីអាហារ និង ថ្នាំសុទ្ធតែត្រូវ ប្រើបំពង់ ដើម្បីបង្ហូរចូល ក្នុងខ្លួនទាំងអស់។

ជាមួយគ្នានេះដែរ ការប្រើប្រាស់ ឧបករណ៍ វេជ្ជសាស្ត្រទាំងនោះ បានធ្វើ Nancy ស្រែកយំគ្រប់ពេល ដែលធ្វើឲ្យម្តាយ របស់នាង មានការឈឺចាប់ យ៉ាងខ្លាំង ទើបម្តាយរបស់នាង អ្នកស្រី Charlotte Fitzmaurice បានធ្វើការបោះបង់ចោល ការបន្តមើលថែ នាងបែបតទៅទៀត ដោយ សម្រេចចិត្ត ដ៏រន្ធត់មួយ គឺបញ្ចប់ជីវិតរបស់ Nancy តែម្តង។ ដោយសារតែស្ថានភាព ក្មេងស្រី Nancy ជាករណីពិសេស ទើបអ្នកស្រី Charlotte និងស្វាមី លោក David បានធ្វើការស្នើរសុំសិទ្ធិ ដើម្បីកូនស្រីស្លាប់។ ក្នុងនោះដែរ Charlotte បានពន្យល់ប្រាប់ ទៅចៅក្រមថា ហេតុអ្វីបានជា កូនស្រីរបស់ខ្លួន មិនគួររស់នៅតទៅទៀត គឺព្រោះតែនាងរស់នៅ ដោយភាពឈឺចាប់ មិនដូចក្មេងដទៃនោះទេ ដូច្នេះការបញ្ចប់របស់នាង គឺដើម្បីឲ្យនាងទៅ ឲ្យបានសុខ។

យ៉ាងណាមិញ ចៅក្រម Eleanor King នៅក្នុងតុលាការជាន់ខ្ពស់ របស់ទីក្រុងឡុងដ៍ បន្ទាប់ពីអាននូវ លិខិតអង្វរករសុំ បញ្ចប់ជីវិតកូនស្រី របស់ Charlotte រួចមក ក៏បានអនុញ្ញាត ឲ្យបញ្ចប់ជីវិតរបស់ Nancy។ ក្មេងស្រីតូច Nancy បានប្រកាសថា ស្លាប់នៅក្នុងមន្ទីរពេទ្យ នៅកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤៕




ប្រភព៖ មេត្រូ


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម