ចាប់ខ្លួននិស្សិត ឆ្នាំទី៣ រកស៊ីកត់ កន្ទុយលេខ

 
 

ភ្នំពេញ ៖ និស្សិតឆ្នាំទី៣ នៅសាកលវិទ្យា ល័យបញ្ញាសាស្ដ្រម្នាក់ ត្រូវបាននគរបាល មូលដ្ឋានប៉ុស្ដិ៍ភ្នំពេញថ្មី ខណ្ឌសែនសុខ ឃាត់ខ្លួន ជាប់ពាក់ព័ន្ធទៅ នឹងសកម្មភាព បើកល្បែង ស៊ីសងខុសច្បាប់ គឺកត់កន្ទុយលេខ (ឆ្នោតវៀតណាម) ។

ការឃាត់ខ្លួន និស្សិតរូបនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៤និង១០នាទី រសៀលថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅតាមដង ផ្លូវបេតុង ក្បែររបងវត្ដ សំរោងអណ្ដែត ក្នុងភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

មន្ដ្រីនគរបាល ព្រហ្មទណ្ឌខណ្ឌ សែនសុខ បានឱ្យដឹងថា ជនសង្ស័យដែល ត្រូវឃាត់ខ្លួន ពីបទបើកល្បែង ខុសច្បាប់ខាង លើនេះឈ្មោះ ប៊ុនថា សុវណ្ណី អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៅសាកលវិទ្យាល័យ បញ្ញាសាស្ដ្រ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅ ភូមិអង្គរកា ឃុំអង្គរកា ស្រុកបាទី ខេត្ដតា កែវ ។

តាមការបញ្ជាក់ ពីសមត្ថកិច្ចដដែល ក្រោយការឃាត់ខ្លួន កម្លាំងសមត្ថកិច្ច បានដកហូតម៉ូតូ ម៉ាកឃ្លីក ពណ៌ក្រហម មួយគ្រឿង ក្រដាស កត់ឆ្នោតមួយដុំ និងប្រាក់មួយ ចំនួនផងដែរ ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្ដតាម ផ្លូវច្បាប់៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម