ម្ដាយទៅច្រូតស្មៅ កូនបង្កាត់ភ្លើង ដាំបាយ ឆេះផ្ទះហ្មត់ (មានវីដេអូឃ្លីប)
ខេត្តពោធិ៍សាត់ ៖ ផ្ទះឈើមួយខ្នងប្រក់ស្បូវ ក្រាលក្ដារជញ្ជាំងស្លឹក ទំហំ៥ម៉ែត្រគុណ នឹង៦ម៉ែត្រ បានក្លាយជាចំណីអគ្គិភ័យ បន្សល់ទុកតែគ្រោងឆ្អឹង និងផេះផង់ ដោយសារភ្លើងចង្ក្រាន ខណៈពេលដែលម្ដាយ រវល់តែទៅច្រូតស្មៅ ឲ្យគោក្របីស៊ី ទុកកូនតូចៗ ឲ្យនៅផ្ទះដាំបាយ។ ករណីភ្លើងឆេះផ្ទះនេះ បានកើតឡើង កាលពីថ្ងៃទី២៣ តុលា ២០១៤ នៅភូមិត្រពាំងថ្ម ឃុំស្យា ស្រុកកណ្ដៀង។ ស្ត្រីជាម្ចាស់ផ្ទះឈ្មោះ ឡុង អឿន បានរៀបរាប់ថា ប្ដីរបស់គាត់ឈ្មោះ ប៉ែន រិន ទៅធ្វើពលករ នៅប្រទេសថៃ ទុកឲ្យគាត់នៅ ជាមួយកូនប្រុសស្រី ចំនួន៣នាក់។ នៅថ្ងៃកើតហេតុនោះ គាត់រវល់ទៅ ច្រូតស្មៅឯវាលស្រែ ដើម្បីយកមកឲ្យគោក្របីស៊ី ទុកឲ្យកូនៗនៅចាំផ្ទះ ស្រាប់តែម៉ោងប្រហែល១០ និង៣០នាទីព្រឹក ពួកគេបង្កាត់ភ្លើងចង្ក្រាន ដាំបាយទុកចោល ហើយក្មេងៗរវល់តែ រត់លេងភ្លេចមកមើល ក៏ត្រូវខ្យល់បក់ រាលឆេះជញ្ជាំង និងឆេះផ្ទះទាំងមូលតែម្ដង ដោយពុំមានអ្នកណា ឃើញភ្លាមៗជួយ ពន្លត់ទាន់នោះឡើយ។ ទ្រព្យសម្បត្តិក្នុងផ្ទះ ទាំងប៉ុន្មាន ខូចខាតទាំងស្រុង ក្នុងនោះរបស់របរសំខាន់ៗ មានស្រូវមួយតោន និងលុយមួយលានរៀល។
នៅថ្ងៃទី២៤ តុលា ២០១៤ សាខាកាកបាទក្រហម កម្ពុជាខេត្តពោធិ៍សាត់ បាននាំយក អំណោយរបស់សាខា និងសប្បុរសជន ទៅផ្ដល់ជូនគ្រួសារ ដែលរងគ្រោះដោយ ភ្លើងឆេះផ្ទះនេះ ដល់លំនៅឋាន មានអង្ករ១០០គីឡូក្រាម សម្ភារប្រើប្រាស់ សម្លៀកបំពាក់ និងថវិការ ១០ម៉ឺនរៀល, អនុសាខាស្រុកកណ្ដៀង មានអង្ករ មី សម្ភារប្រើប្រាស់ និងថវិការ១០ម៉ឺនរៀល, ព្រះចៅអធិការ វត្តកញ្ជរខាងជើង អង្ករ៥០គីឡូក្រាម ថវិការ៥០ម៉ឺនរៀល, លោកខូយ រីដា អភិបាលរងខេត្ត ថវិការ២០ម៉ឺនរៀល, លោកកាង ប៉េងហាក់ ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត ថវិការ១០ម៉ឺនរៀល, លោកតាំង ប៊ុនហុង ថវិការ១០ម៉ឺនរៀល រួមជាមួយ សប្បុរសជនជាសមាជិក សមាជិការគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត សរុប៦៥ម៉ឺនរៀលទៀត៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!