ដួង ស្រីពេជ្រ សង្សា​រធ្វើ​ខួប​ឲ្យ​យប់​នេះ

 
 

នៅ​សល់​តែ​ប៉ុន្មានម៉ោង​ទៀត​ទេ សង្សារ​ជា​ឧកញ៉ា វ័យ​ក្មេង​ នឹង​រៀប​ចំ​ធ្វើ​ខួប​កំណើត​ឲ្យ តារា​សម្ដែង​ កញ្ញា ដួង ស្រីពេជ្រ  នៅ​ភោជនីយដ្ឋាន​មួយ​ម្ដុំ​អូឬស្សី ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​ ៥០ ទៅ​ ៦០​ នាក់​ប៉ុណ្ណោះ រួម​មាន​ទាំង​អ្នក​សិល្បៈ និង អ្នក​ជំនួញ។

នៅ​ក្នុង​ជំនួប​ជា​មួយ​ sabay ស្រីពេជ្រ ប្រាប់​ថា កម្មវិធី​នេះ​ស្ថិត​នៅ​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​បុរស​ជា​សង្សារ​របស់​នាង​ ដែល​គេ​បាន​ដឹង​ថា ជា​ឧកញ៉ា​វ័យ​ក្មេង​ម្នាក់​នៅ​រាជធានីភ្នំពេញ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក៏​តារា​រូប​នេះ ​មិន​ចង់​មាន​ឈ្មោះ​ថា ខ្ចី​ដង្ហើម​គេ​ដក​នោះ​ទេ គឺ​ចង់​ធ្វើ​ដោយ​ខ្លួន​ឯង តែ​បុរស​អ្នក​មាន​រូប​នោះ​មិន​ព្រម​ទាល់​តែ​សោះ និង​ ចាត់ចែង​កូន​ចៅ​ឲ្យ​ជួយ​រៀប​ចំ​កម្ម​វិធី​នេះ។

ការ​ពិត​ទៅ​ រហូត​មក​ដល់​ពេល​នេះ​សាច់ញាតិ​ខាង​ប្រុស​នៅ​មិនទាន់​បាន​ឃើញ​នាង​នៅ​ឡើយ​ទេ បើ​ទោះ​ជា​បុរស​រូប​នោះ​បាន​ចំណាយធនធាន​ជា​ច្រើន​ជួយ​នាង​យ៉ាង​ណា​ក៏​ដោយ។ ក្នុង​នោះ​រួម​មាន​ការ​ចំណាយ​លុយ​រាប់ម៉ឺន​ដុល្លារ​សង​ម្ដាយ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ជា​ដើម។ ”គាត់​នឹង​នាំ​ខ្ញុំ​ទៅ​ជួប​សាច់ញាតិ​ខាង​គាត់ នៅ​ថ្ងៃ​កំណើត​នេះ ដោយ​រៀប​ចំ​ឲ្យ​មាន​ការ​ជួបជុំ​គ្នា​”។

តារា​ខាង​លើ​បាន​អះអាង​ថា ខួប​កំណើត​របស់​នាង​ មិន​មាន​វត្តមាន​សង្សារ​ចូលរួម​នោះ​ទេ​ ដោយ​សារ​គាត់​មាន​ធុរៈ​បន្ទាន់​ត្រូវ​បំពេញ។

ដួង ស្រីពេជ្រ មាន​ប្រភព​មក​​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ និង ចាត់ទុក​ថា ជា​តារា​មាន​សំណាង​មួយ​រូប​ដែរ ព្រោះ​បាន​ជួប​​ជាមួយ​បុរស​ជា​អ្នក​មាន​វ័យ​ក្មេង ហើយ​មាន​ចិត្ត​ទួលាយ​ចេះ​ចែក​រំលែក​ទៀត​ផង។ ជាក់​ស្ដែង ការ​មើល​ឃើញ​អំពី​ផល​លំបាក​ នៃ​ឪពុក​ម្ដាយ​របស់​នាង​នៅ​ពេល​នេះ​ជា​ដើម។ ក្នុង​នោះ​គឺ​ការ​សង់​វីឡាតម្លៃ​រាប់​ម៉ឺន​ដុល្លារ​ ដែល​កំពុង​ដំណើរ​ការ​សាង​សង់​រាល់​ថ្ងៃ​យ៉ាង​ណា​ក្ដី៕

ប្រភព  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម