ផ្អើលហ្វេសប៊ុក ខណៈស្ត្រីម្នាក់ ឈឺពោះ កើតកូន បានសត្វត្រី មួយក្បាល ក្រោយយល់សុបិន្ត ឃើញទេវតា!
ព្រៃវែង៖ នាពេលថ្មីៗនេះ រូបថតប៉ុន្មានសន្លឹក ត្រូវបានអ្នកនិយមលេង ហ្វេសប៊ុក នាំគ្នាចែករំលែក (Share) យ៉ាងព្រោងព្រាត ដែលបង្ហាញពី ស្ត្រីវ័យក្មេងម្នាក់ ទើបតែរៀបការរួច បែរជាកើតកូន ចេញជាសត្វត្រី មួយក្បាលទៅវិញ នេះបើយោងទៅតាម ប្រភពពីហ្វេសប៊ុក ដែលបានបង្ហោះ ជាសាធារណៈ កាលពីម្សិលមិញ។
បើតាមប្រភពដដែល ពីទំព័រហ្វេសប៊ុកមួយ បានអះអាង ដោយបានសរសេរថា ហេតុការណ៍ចម្លែកនេះ បានកើតឡើង នៅឃុំ ស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង នាវេលាម៉ោង ៧យប់ ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៤។ ក្នុងនោះ ប្រភពខាងលើ បានឲ្យដឹងទៀតថា ការសម្រាលកូន ចេញជាសត្វត្រីនេះ នៅមានការចូលរូមជួយ ពីសំណាក់មនុស្សចាស់ទុំជាច្រើននាក់ ទៀតផង។
ស្ត្រីរូបនេះ មិនត្រូវបានប្រភព បញ្ជាក់ឲ្យដឹងពីអត្តសញ្ញាណ នៅឡើយទេ តែនាងបានរៀបរាប់ឲ្យដឹងថា នាងបានយល់សុបិន្តឃើញ មាន ទេវតាមួយអង្គ បានឲ្យត្រីចំនួន ៤ក្បាល មកដល់រូបនាង ប៉ុន្តែនាង យកតែមួយក្បាលប៉ុណ្ណោះ និងបាន តបទៅទេវតាវិញថា នាងមិនអាច បង្កើតបានច្រើន ដល់ម្លឹង ឡើយ។ នាងបានបន្តទៀតថា ក្រោយការយល់សុបិន្ត កន្លងផុត ១៥ថ្ងៃ រួចមក ពោះរបស់នាង ចាប់ផ្តើម រីកធំទៅៗ រហូតដល់ថ្ងៃកាន់សីល នាងក៏ឈឺពោះ ខណៈឆ្មប និង អ្នកជិតខាង ក៏បានមកជួយ សម្រាល ប៉ុន្តែ បែរជាកើតចេញ ជាត្រី យ៉ាងដូច្នេះទៅវិញ។
ទោះជាយ៉ាងណា យើងនឹងរង់ចាំ មើលតទៅទៀត ថារឿងនេះ ជាការពិត ឬ ក៏ជាការប្រឌិតឡើង ព្រោះ នាពេលថ្មីៗនេះ ក៏ទើបតែមាន ករណី ស្រដៀងគ្នាមួយ កើតឡើងដែរ ដែលមាន ស្ត្រីម្នាក់ បានអះអាង ថាខ្លួន កើតចេញ ស៊ុត និង ចិញ្ចៀន៕
ចុះប្រិយមិត្ត ខ្មែរឡូត យល់ឃើញបែបណា ទៅវិញដែរ?
ប្រភព៖ Facebook
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!