ស្ត្រីម្នាក់ គិតខ្លី ធ្វើអត្តឃាត សម្លាប់ខ្លួនឯង និង កូនស្រីបង្កើត ពីរនាក់ ដោយសារ រងទុក្ខលំបាក រស់នៅ ជាមួយ គ្រួសារខាងប្តីពេក

 
 

អង់គ្លេស៖ នេះជាសោកនាដកម្ម មួយគួរឲ្យសោកស្តាយ ដែលស្ត្រី ជាម្តាយម្នាក់ ដោយសារ រងទុក្ខលំបាក និង ពិបាកចិត្ត នឹងទ្រាំរស់នៅជាមួយ គ្រួសារឪពុកម្តាយ ក្មេកខ្លួនពេក ក៏បានដាច់ចិត្ត ធ្វើអត្តឃាត សម្លាប់ខ្លួនឯង និង កូនស្រីបង្កើតពីរនាក់ ស្លាប់យ៉ាង អាណោចអាធម៌។

ប្រភពព័ត៌មាន បានឲ្យដឹងថា នាង Heena Solanki វ័យ៣៤ ឆ្នាំត្រូវប្តីរបស់ នាងឃើញ ដេកស្លាប់ លើគ្រែរបស់នាង ជាមួយនឹងកូនស្រី បង្កើតរបស់នាង ពីរនាក់ទៀត ដែលម្នាក់ឈ្មោះ Jasmine អាយុ ៩ឆ្នាំ និង ម្នាក់ទៀតឈ្មោះ Prisha អាយុ៤ឆ្នាំ នៅក្នុងផ្ទះរបស់ខាងប្តីនាង ក្នុងតំបន់ Ruislip ភាគខាងលិចទីក្រុង ឡុដ៏ ប្រទេសអង់គ្លេស។

តាមប្រភពដដែល បានលើកឡើងថា បើតាមការស៊ើបអង្កេតរបស់ប៉ូលីស លោក Solanki បាននិយាយប្រាប់ឲ្យ ដឹងថា គាត់មិនដឹងថារឿង នេះអាច កើតឡើង សោះឡើយ ដោយសារ គាត់ និង ប្រពន្ធ រស់នៅដោយរីករាយជាមួយ នឹងកូនស្រីទាំងពីរនាក់ ហើយប្រពន្ធគាត់ ក៏មិនសូវ បានបង្ហាញ ការមិនសប្បាយចិត្តដែរ។ គាត់បន្ថែមថា រឿងតែមួយ ដែលគាត់ដឹងនោះ ប្រពន្ធគាត់ មិនសប្បាយរីករាយ ជាមួយ ឪពុកម្តាយ របស់គាត់ ហើយគាត់បន្ថែមថា ឥឡូវ គាត់ទើបដឹងថា ការពិត មានរឿងជាច្រើនដែល ប្រពន្ធរបស់គាត់ លាក់បាំងមិន បានប្រាប់គាត់ ឲ្យបានដឹងនោះ។

លើសពីនេះ ប៉ូលីសក៏បានធ្វើការ ស៊ើបសួរនាង Branali Chambhare ជាមិត្តភក្តិ ជិតសិ្នទ្ធម្នាក់ របស់នាង Heena Solanki ហើយ នាង Branali បាននិយាយថា មិត្តភក្តិរបស់នាង ធ្លាប់ឈ្លោះគ្នា ជាមួយឪពុកម្តាយក្មេក និង ប្តីរបស់នាង រឿងការសិក្សារបស់កូនស្រី នាង ក៏ប៉ុន្តែនាង Branali ក៏បានប្រាប់ថា មិត្តភក្តិរបស់នាង មិនសូវប្រាប់រឿង ពិបាកចិត្តដល់នាងឡើយ ប៉ុន្តែ Branali បានបន្ថែម Heena ធ្លាប់បាននិយាយថា នាងនាំ កូនស្រីទាំងពីរ ទៅរស់នៅ ប្រទេសឥណ្ឌាវិញ ដោយចង់ចាកចេញ ពីប្រទេសអង់គ្លេស។

យ៉ាងណាមិញ ក្រោយមាន ការស៊ើបអង្កេត នៅកន្លែងកើតហេតុ និង ធ្វើការសាកសួររួចមក ប៉ូលីសបានសន្និដ្ឋាន ជាដំបូងថា រឿងហេតុ សោកដកម្មនេះ អាចកើតឡើង ដោយសារ ស្ត្រីជាម្តាយរូបនេះ មានបញ្ហាជាច្រើន ក្នុងការរស់នៅ ជាមួយ គ្រួសារខាងប្តី ទើបនាងសម្រេចចិត្ត ធ្វើអត្តឃាត ដោយសម្លាប់ខ្លួនឯង និង កូនស្រី ទាំងពីរនាក់ របស់នាងតែម្តង។ ទោះបីជាយ៉ាងរឿង ហេតុនឹងបន្តស៊ើបអង្កេតជា បន្តទៀត ផងដែរ៕

រូបភាពៈ ស្ត្រីដែលបាន ធ្វើអត្តឃាត និង កូនស្រីទាំងពីរ

ប្រភព បរទេស


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម