នារី​ម្នាក់​​ទៅ​ច្រូតស្មៅ​ឆ្ងាយ​ពី​ផ្ទះត្រូវ​ ឃាតក​រ ចាប់រំលោភ ​រួច​អា​រ.ក​សម្លាប់​បំបិទមាត់

 
 

ខេត្តកំពង់ចាម ៖ នារីម្នាក់អាយុ២២ឆ្នាំត្រូវជនមិនស្គាល់មុខចាប់រំលោភសេពសន្ថវៈ រួចអារ.កសម្លាប់ បំបិទមាត់ ខណៈពេល នាងចេញទៅច្រូតស្មៅនៅវាលស្រែមួយកន្លែងមានចំងាយប្រហែល ៥០០ ម៉ែត្រពីផ្ទះ កាលពីរសៀល ថ្ងៃទី២៥ តុលា ២០១៤ នៅភូមិត្រពាំងថ្ម ឃុំត្រពាំងគ ស្រុកជើងព្រៃ ។

តាមមន្ត្រីនគរបាលស្រុកជើងព្រៃបានប្រាប់ឲ្យដឹងថា ជនរងគ្រោះបានចេញពីផ្ទះទៅរកស្មៅនៅ វាលស្រែ ដូចសព្វ មួយដង សំរាប់ទុកឲ្យគោស៊ី កាលពីវេលាម៉ោង ២រសៀលថ្ងៃ កើតហេតុ ដោយទៅ តែម្នាក់ឯងទេ រហូតដល់ពេល ល្ងាចថ្ងៃដដែល មិនឃើញត្រឡប់ មកផ្ទះវិញធ្វើ ឲ្យឪពុកម្តាយ ព្រមទាំង បងប្អូនក្រុម សាច់ញាត់មានក្តីកង្វល់ និងបាននាំគ្នាដើររក ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា រហូតដល់វេលាម៉ោង៦ និង២៥នាទីល្ងាច ព្រលប់ទៅហើយ នោះស្រាប់ តែប្រទះ ឃើញសព នារីរងគ្រោះ ដោយខោត្រូវបានគេចាប់សំរាតដល់ ត្រឹមជង្គង់ និងមាន ស្នាម អារ.កទៀតផង នៅចំណុចវាលស្រែ ចំងាយពីភូមិត្រពាំង ថ្ម៥០០ម៉ែត្រ  ។ តាមការសន្និដ្ឋាន ឃាតករអាចជា អ្នកស្គាល់គ្នាជាមួយ ជនរងគ្រោះ៕

សពនារីរងគ្រោះត្រូវជនមិនស្គាល់មុខរំលោភ និងអារ.កសម្លាប់

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម