កាប់សម្លាប់ គ្រូពេទ្យ មណ្ឌល សុខភាព “ ប៊ុន រ៉ានី ហ៊ុនសែន ៣១៧” សង្ស័យប៉ុនប៉ង ប្លន់ទ្រព្យសម្បត្តិ

 
 

កំពត ៖ បុរសវ័យ ៥៦ ឆ្នាំម្នាក់ ជាមន្ដ្រី ពេទ្យបម្រើការនៅមណ្ឌលសុខភាព “ប៊ុន រ៉ានី ហ៊ុនសែន” ស្ថិត នៅមជ្ឈម ណ្ឌល អភិវឌ្ឍន៍ សម្ដេចតេជោ ហ៊ុន សែន តាកែនកោះ ស្លា ៣១៧ ត្រូវបានជន មិនស្គាល់ អត្ដសញ្ញាណ កាប់ជាច្រើន កាំបិត រហូតស្លាប់បាត់បង់ជីវិត ខណៈស្ដ្រីជា ភរិយារងរបួសធ្ងន់ សង្ស័យប្លន់យក ទ្រព្យសម្បត្ដិ ។

ហេតុការណ៍ឃាតកម្មដ៏ឃោរឃៅធ្វើឱ្យ បុរសជាជនរងគ្រោះដេកដួលស្លាប់ក្នុងថ្លុកឈាម ជាមួយស្នាម កាំបិតពាស ពេញខ្លួន ប្រាណនេះបានកើតឡើងកាលពីម៉ោង៦ និង១០នាទីល្ងាច ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៤ ស្ថិតនៅផ្ទះ របស់ជន រងគ្រោះក្នុងភូមិ-ឃុំ សម្ដេចតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្ដកំពត។

មន្ដ្រីនគរបាលស្រុកឈូក បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៤ថា ជនរងគ្រោះ ដែល ស្លាប់បាត់បង់ជីវិតមានឈ្មោះអេង សេង អាយុ៥៦ឆ្នាំ បម្រើការនៅ មណ្ឌល សុខភាព “ប៊ុន រ៉ា នី ហ៊ុនសែន”។ រីឯភរិយាដែលរងរបួស ធ្ងន់ពេលហក់ ទៅជួយស្វាមីនោះ មាន ឈ្មោះ អៀង សារិទ្ធ អាយុ៥៥ឆ្នាំ ។

បើតាមសមត្ថកិច្ចស្ដ្រីរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងទទួល ការជួយសង្គ្រោះពីក្រុម គ្រូពេទ្យ រហូត ដល់ ព្រឹកថ្ងៃនេះ មិនទាន់ដឹងខ្លួននៅឡើយទេ ។ ដោយឡែកអត្ដសញ្ញាណ ជនបង្ក សមត្ថ កិច្ចមិនទាន់កំណត់ អត្ដសញ្ញាណនៅឡើយទេ កំពុងស៊ើប អង្កេតនិង ស្រាវជ្រាវ ។

បើតាមលោកវរសេនីយ៍ឯក សៅ សំអឿន អនុប្រធានការិយាល័យកណ្ដាលព្រហ្មទណ្ឌ នៃស្នង ការដ្ឋាន នគរបាល ខេត្ដកំពត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងថា ករណីខាង លើនេះ ទំនងជា ការប៉ុនប៉ងប្លន់យក ទ្រព្យសម្បត្ដិរបស់ ជនរងគ្រោះ តែចំពោះការបាត់បង់ ទ្រព្យសម្បត្ដិអ្វីខ្លះនោះ គឺគេ នៅមិនទាន់ដឹងឡើយ ដោយសារតែស្ដ្រី ជាភរិយាដែល នៅរស់ កំពុងធ្វើការសង្គ្រោះ បន្ទាន់ ហើយកូនៗ របស់ជនរងគ្រោះ គឺមិនបាននៅផ្ទះ ជាមួយនោះឡើយ ។

លោកសៅ សំអឿន បានឱ្យដឹងថា ក្រៅពីប្ដីប្រពន្ធជាម្ចាស់ផ្ទះស្លាប់ និងរងរបួសនោះ អ្នកជិតខាង ម្នាក់ ទៀត ក៏រងរបួសផងដែរ ។

លោក សៅ សំអឿន បានរៀបរាប់ពីមូលហេតុឱ្យដឹងថា មុនដំបូង ខណៈប្រពន្ធនៅ ក្រោយផ្ទះ ស្រាប់តែ ជនសង្ស័យ ដែលគេមិនស្គាល់អត្ដសញ្ញាណ បានដើរចូលពីក្រោយផ្ទះ មកធ្វើ សកម្មភាព ប្រតាយប្រតប់ ជាមួយស្ដ្រី ជាប្រពន្ធ ហើយប្ដីដែល នៅក្នុងផ្ទះឃើញ ដូច្នេះក៏រត់ ទៅជួយប្រពន្ធ ក៏ត្រូវបានជនសង្ស័យ កាប់ប្រហាររហូតដល់ទៅ ៩ កាំបិតដេកដួល នៅនឹងកន្លែង ហើយអ្នកជិតខាង ម្នាក់ទៀតឃើញ ក៏ស្ទុះ រត់ចូលទៅជួយ ក៏ត្រូវជនល្មើស កាប់ប្រហារ រងរបួសផងដែរ ទើបជនល្មើស រត់គេចខ្លួនបាត់ទៅ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមប្រមាញ់ជន សង្ស័យ ដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាម ច្បាប់ ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម