ស្រីស្អាតម្នាក់ កំពុងជ្រើសរើស មិត្តប្រុស បណ្តោះអាសន្ន សម្រាប់ដើរលេង ជាមួយនាង

 
 

សៀងហៃ៖ កាលពីថ្មីៗនេះ មានស្រីស្អាតម្នាក់  បានផ្សព្វផ្សាយ នូវដំណឹងជ្រើសរើស មិត្តប្រុស បណ្តោះអាសន្ន សម្រាប់ដំណើរកំសាន្ត ជាមួយនាង ជុំវិញប្រទេសចិន។

នារីវ័យក្មេង អាយុ១៩ឆ្នាំ ដែលមិនត្រូវបាន បញ្ជាក់ឈ្មោះនោះ បានបង្ហោះសេចក្តីប្រកាស ពីការ ជ្រើសរើស មិត្តប្រុសបណ្តោះអាសន្ន នៅក្នុង បណ្តាញសង្គម ល្បីៗ មួយចំនួន ដូចជា Douban និង Tianya ដែលបានសរសេរថា "ដើរលេងជាមួយខ្ញុំ ជុំវិញប្រទេសចិន ហើយអ្នកអាចក្លាយជា ដៃគូ រួមដំណើរជាមួយខ្ញុំ បានទៀតផង" ។

ជាមួយគ្នានោះដែរ គម្រោងរបស់នារីម្នាក់នោះ បានពន្យល់យ៉ាងច្បាស់ថា នាងជ្រើសរើសតែ មិត្តប្រុស នៅក្នុងស្រុកម្នាក់ តែប៉ុណ្ណោះ សម្រាប់ ដំណើរកំសាន្ត ជាមួយនាង និង ចេញគ្រប់យ៉ាង ឲ្យនាង ទាំងអស់។ ជាពិសេស នាងបានបន្ថែមថា នាងមិនមាន ចំណូលអ្វីនោះទេ ប៉ុន្តែនាងអាច ដើរលេង ជាមួយបុរសម្នាក់នោះ ពេញមួយថ្ងៃ និងចំណាយពេល ពេញមួយយប់ ជាមួយបាន។ ហើយនាង ក៏ចង់បាន ការមើលថែយ៉ាងល្អ ពីមិត្តប្រុស បណ្តោះអាសន្ន ផងដែរ។

ទោះជាយ៉ាងណា នាងក៏មានលក្ខខ័ណ្ឌមួយចំនួន ក្នុងការក្លាយជា មិត្តប្រុស បណ្តោះអាសន្ន របស់នាង គឺត្រូវតែ មានកម្ពស់ ចាប់ពី១.៧៥ ម៉ែត្រ អាយុក្រោម ៣០ឆ្នាំ ជាអ្នកមាន និង ចិត្តល្អ។

គួរបញ្ជាក់ផងដែរថា ស្រីស្អាតម្នាក់នោះ ក៏ធ្លាប់បានដើរកំសាន្តជាមួយ បុរស៣នាក់ ក្នុងប្រទេស រួចមកហើយ ដែលបានធ្វើដំណើរ នៅខេត្ត Suzhou  ខេត្តWuxi  ទីក្រុងNanjing។ ហើយបុរសម្នាក់ ឈ្មោះ Xiao Xiao ដែលមកពី ខេត្ត Suzhou គឺមានសំណាង ដែលបានដើរលេង ជាមួយនាងមុន ដំបូងគេ បង្អស់។

យ៉ាងណាមិញ ចំពោះសេចក្តីប្រកាស ជ្រើសរើស មិត្តប្រុសបែបនេះ ក៏មានមនុស្ស ចុចមើល ជាង១ម៉ឺននាក់ផងដែរ។ ប៉ុន្តែទង្វើរបស់នាង ក៏មានការ ស្តីបន្ទោស ពីសំណាក់ មហាជន និងរីឯ អ្នកខ្លះទៀត ក៏មានការ ព្រួយបារម្ភពី សុវត្ថិភាព របស់នាងផងដែរ នៅពេលធ្វើដំណើរ ជាមួយ មនុស្សប្លែកមុខ ដូច្នោះ៕

ចុះចំនែកប្រិយមិត្តវិញ ចង់ក្លាយជា មិត្តប្រុសបណ្តោះអាសន្នរបស់នាង ដែររឺទេ?



ប្រភព Shanghaiist


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម