កម្ពុជា​បានសម្រេច​ប្តឹងស្រ្តីទេសច​រណ៍​ ដែល បំផ្លា​ញព្រះពុទ្ធ​រូបនៅ​ប៉ម កណ្តាល ប្រាសាទ​​បាយន័ទៅ តុលាការ ​

 
 

ខេត្តសៀមរាប ៖ រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ លោក ជុច ភឿន បានអះអាងថា កម្ពុជាបាន សម្រេចចិត្តដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ ប្រឆាំងទៅនឹងស្រ្តីទេសចរណ៍ ជនជាតិ (New Zealand) ដែលបានធ្វើ សកម្មភាព បំផ្លិចបំផ្លាញព្រះពុទ្ធិរូប មួយអង្គ តម្កល់នៅ ប៉មកណ្តាល នៅប្រាសាទ បាយ័ន កាលពីរាត្រីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ កន្លងទៅ ។

លោក ជុច ភឿន បានបញ្ជាក់យ៉ាងដូច្នេះនៅក្នុងបទសំភាសន៍មួយជាមួយក្រុមអ្នកសារពត៌មាន កាលពី ព្រឹកថ្ងៃ ទី២៣ តុលា នេះបន្ទាប់ពីពិធីពុទ្ធាភិសេកព្រះពុទ្ធិរូប ក្រោយពីអ្នកអភិរក្សថ្មនៃ អាជ្ញាធរអប្សរា ជួសជុលរូប ដែលបានព្រារព្ធធ្វើឡើង នៅមុខរាន ហាលប្រាសាទបាយ័ន មុននឹងដង្ហែ តាមពិធីសាសនា យកទៅតម្កល់នៅកន្លែងដើម (ប៉មប្រាសាទ កណ្តាល) សម្រាប់ទុក ជាទីសក្ការៈ នៃពុទ្ធសាសនិក ទាំងអស់ ។ ពិធីពុទ្ធាភិសេក ព្រះពុទ្ធិរូបត្រូវ បានប្រារព្ធធ្វើ នៅរានហាល មុខប្រាសាទបាយ័ន ដែលជាបេះដូង នៃអតីតរាធានីអង្គរ នាសម័យអាណាចក្រ ខ្មែរដ៏ល្បាញល្បី ដោយមានចូល រូបពីមន្រ្តីរាជការ ពុទ្ធបរិសទ័ និងប្រជាពលរដ្ឋ ចំនួនរាប់រយអង្គ-នាក់ ជាមួយនឹង គ្រឿងបូជា មានទៀនធូប ភួងផ្កា និងភ្លេងបុរាណ ផងដែរ ។ លោកបានបញ្ជាក់ បន្ថែមថា ករណីនេះយើង បានពិភាក្សាគ្នា ផ្នែកច្បាប់រួច រាល់ហើយ គឺដាច់ខាតត្រូវតែប្តឹង ទៅតុលាការ ហើយពេលនេះរដ្ឋាភិបាល ប្រទេសកម្ពុជា និងប្រទេស ញ៉ូហ្សឺឡែន កំពុងតែ ពិភាក្សាគ្នា ធ្វើបត្យាប័ន នាំខ្លួនស្រ្តី ដែលបាន ប្រព្រឹត្តទង្វើដ៏ ឆោតល្ងង់នោះមក កម្ពុជា ដើម្បីធ្វើការកាត់ទោស ទៅតាមផ្លូវច្បាប់ ។

ស្ត្រីជនជាតិ ញ៊ូហ្សេឡែន ប្រាប់ពី មូលហេតុ ដ៏មិននឹកស្មានមួយ ដែលនាង វាយបំផ្លាញ រូបព្រះពុទ្ធ បដិមា នៅប្រាសាទបាយ័ន!

គួរបញ្ចាក់ផងដែរថា ស្រ្តីទេសចរណ៍ជាតិ New Zealand ដែលកំពុងត្រូវបានប្តឹងដោយរដ្ឋាភិបាល កម្ពុជា នោះ មានឈ្មោះ willlemijing Vermaat អាយុ ៤០ ។ កាលពីយប់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៤កន្លងទៅគាត់ ត្រូវបានគេរាយការណ៍ថា បានទៅពួន សម្ងំយ៉ាងអាថកំបាង នៅក្នុងបរិវេណ ប្រាសាទបាយ័ន រួចធ្វើសកម្មភាពច្រានព្រះពុទ្ធិរូប អង្គកម្កល់នៅ ប៉មកណ្តាលនៃ ប្រាសាទបាយ័ន ជាបេះដូងនៃអតីត រាជធានីអង្គរនាសម័យ ចក្រភពខ្មែរដ៏ ល្បាញល្បី ទម្លាក់ចេញពីបល្ល័ង្គ ដើម្បីដណ្តើម យកកន្លែងសំរាប់ រូបគាត់អង្គុយសមាធិ ម្តងបណ្តាលឲ្យបែកបាក់ ជាច្រើនបំណែក។ 




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម