មហាសេដ្ឋីភាគច្រើន បង្កើតលុយ តាមរយៈ ឧស្សាហកម្ម ទាំង៥នេះ!
ពិភពលោក៖ តាមជំរឿននាពេលថ្មីនេះ បានបង្ហាញឲ្យដឹងថា មានមហាសេដ្ឋី ២,៣២៥ នាក់ ខណៈដែល អ្នកទាំងនោះ គ្រប់គ្រង ៤ភាគរយ នៃទ្រព្យសម្បត្ដិ ពិភពលោក។
យោងទៅតាមរបាយការណ៍ថ្មី នៃការសិក្សាស្រាវជ្រាវ Wealth-X បានបង្ហាញឲ្យដឹងថា ១៣ភាគរយ នៃមហាសេដ្ឋី គឺសំណាងដោយសារ តែការទទួល កេរ្ដិ៍មរតក, ២៧ភាគរយ ក្លាយជា មហាសេដ្ឋី ដោយសារតែ ការវិនិយោគទុនម្ដងទៀត ទៅលើ កេរ្ដិ៍មរតក ដែលពួកគេមាន, និង ៦០ ភាគរយ នៃមហាសេដ្ឋី គឺពួកគេ បង្កើត លុយ ដោយខ្លួនឯង។
<< យ៉ាងណាមិញ ប្រសិនបើមិនមាន ឧស្សាហកម្មទាំងអស់នេះទេ ឱកាសដ៏សំខាន់ សម្រាប់ការបង្កើន ទ្រព្យសម្បត្តិជាច្រើន អនេក ក៏មិនមាន នៅជុំវិញពិភពលោក ផងដែរ>> ឥឡូវនេះ ក្រឡេកមកមើល វិស័យឧស្សាហកម្ម ដ៏កំពូល ទាំង ៥ ដែលត្រូវបាន គេចាត់ទុកថា ជាវិស័យ ដែលអាចបង្កើត ប្រាក់បានច្រើន ក្នុងការក្លាយជា មហាសេដ្ឋី៖
១. ហិរញ្ញវត្ថុ, ធនាគារ និង វិនិយោគ៖ ១៩.៣ %
២. ក្រុមហ៊ុនច្រើន រួមបញ្ចូលគ្នា និងមាន ការរកស៊ីផ្សេងៗគ្នា ដែលស្ថិតនៅក្នុង ការសហការតែមួយ៖ ១២.១%
៣. អចលនៈទ្រព្យ៖ ៧.១%
៤. អង្គការសង្គមកិច្ច ដែលមិនរក ប្រាក់ចំណេញ៖ ៥.០%
៥. វាយនភ័ណ្ឌ, សំលៀកបំពាក់ និងគ្រឿងប្រណីត៖ ៤.៩%
ជាមួយគ្នានេះផងដែរ របាយការណ៏នេះ បានបង្ហាញឲ្យដឹងទៀតថា "មហាសេដ្ឋីជាច្រើន កំពុងតែឆ្ពោះ ខ្លាំងទៅរកការបណ្តាក់ទុន បែប អាជីវកម្មចម្រុះ ដូចជា ក្រុមហ៊ុនច្រើន រួមបញ្ចូលគ្នា និងមាន ការរកស៊ីផ្សេងៗគ្នា ដែលស្ថិតនៅក្នុង ការសហការតែមួយ ជាពិសេស នៅក្នុងទីផ្សារ កំពុងរីកចម្រើន ដូចជា អាមេរិកឡាទីន, ការ៉ាបៀន, អាស៊ី, អាហ្រ្វិក និងមជ្ឈឹមបូព៌ា ដែលនេះជាភាគរយ ដ៏ធំបំផុត នៃមហាសេដ្ឋីថ្មីៗ ដែលពួកគេធ្វើការ រកស៊ីផ្សងសំណាង"៕
រូបលោក Warren Buffet ជាអ្នកមាន ទី២ របស់សហរដ្ឋអាមេរិក
ប្រភពពី បរទេស
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!