កំពុង​ឈរ​បត់​ជើង​តូច​ត្រូវ​ជន​ដៃ​ដល់​​វាយប្លន់​​យក​ម៉ូតូ​និង​លុយ

 
 

រាជធានីភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ ទើបមកពីស្រុកកំណើតបាន២ថ្ងៃ ខណៈពេលត្រឡប់ មកពីដឹកម៉ូយវិញ ឈប់ចុះបត់ជើងតូច តាមផ្លូវ ត្រូវជនដៃដល់ មិនស្គាល់មុខ លបវាយពីក្រោយ ប្លន់យកលុយ១០ម៉ឺនរៀល ទូរស័ព្ទមួយគ្រឿង និងម៉ូតូមួយគ្រឿង ទៅបាត់ដោយសុវត្ថិភាព កាលពីវេលា ម៉ោង១២ និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ តុលា នៅជាប់របង វត្តបារមីអង្គបូរី ហៅវត្តតាំងក្រសាំង ស្ថិតក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនរងគ្រោះមាន ឈ្មោះ ជួប សឿន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិចៅ ឃុំពពែ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូ គុបជ្រុងសេ៩០ មិនចាំស្លាកលេខមួយគ្រឿង ដឹកម៉ូយយកទៅដាក់ នៅមុខពោធិ៍ចិនតុង រួចហើយបានធ្វើដំណើរ ពីលិចទៅកើតវិញ ។ ពេលមកដល់ចំណុចខាងលើ បានឈប់ម៉ូតូ ចុះបត់ជើងតូច នៅជាប់របងវត្ត តាំងក្រសាំង ដោយឈរបែរមុខ ផ្ទប់នឹងជញ្ជាំង ស្រាប់តែមានជនសង្ស័យ ៣នាក់ ដើរមកដល់ព្រួតវាយរូបគាត់ ពីក្រោយខ្នង ប្រដាប់ដោយ កាំបិតបុ័ងតោ១ កាំបិតសាំងគីមមួយ បានព្រួតវាយជនរងគ្រោះ បែកក្បាលពីខាងក្រោយ ហើយប្លន់យកទូរស័ព្ទដៃមួយគ្រឿង លុយចំនួន១០ម៉ឺនរៀល និងប្លន់យកម៉ូតូមួយគ្រឿង ជិះចេញទៅបាត់ ៕

ជនរងគ្រោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម