អ្នក​ទោស​​៦នាក់ ​​ហែក​​គុក​រត់​ចេញពី​ ពន្ធ​នាខេត្ត​​រតនគិរី​

 
 

ខេត្តរតនគិរី ៖ អ្នកទោស៦នាក់ នៅក្នុងបន្ទប់តែមួយ បានធ្វើសកម្មភាព អារចម្រឹងបង្អួច រត់ចេញពីពន្ធនាគារ ខេត្តរតនគិរី កាលពីម៉ោង ជាង៣ទៀបភ្លឺ ថ្ងៃទី២៣ តុលា ២០១៤ ។

បើតាមអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាព បានស្រង់សម្តីសមត្ថកិច្ច និងសាក្សី ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តមួយបំាងកន្លះ អត់ស្គាល់ស្លាកលេខមួយគ្រឿង បានមកចតក្បែរពន្ឋនាគារ ដែលគេសង្ស័យថា រថយន្តនេះទំនងជា មានការពាក់ព័ន្ឋ នឹងការដឹកជញ្ជូន អ្នកទោសទំាង០៦នាក់ បន្ទាប់ពីធ្វើសកម្មភាព អារចម្រឹងបង្អួចនោះរួច ។

អ្នកទោស០៦នាក់ ដែលភាគច្រើនពាក់ព័ន្ឋ បទល្មើសលួចរួមមាន ឈ្មោះ ចាន់ សារួស (បទល្មើសលួច ហើយ ជននេះធ្លាប់លួចចេញពីគុក ញឹកញាប់ និងចាប់បាន ក៍ញឹកញាប់ដែរ ) , ផាន់ សុភ័ក្រ (លួច ) , ទី ណូយ (ហិង្សា) , លាស់ សារ៉េត (លួច ) , អ៊ុន ចាន់ធូ (លួច) និង លឹម ស៊ីថា (គ្រឿងញៀន ) ។

នៅពេលនេះ សមត្ថកិច្ចកំពុងតាមចាប់មកវិញហើយ តែទំនងជាដូចរាវម្ជុលក្នុងសមុទ្រ ព្រោះសកម្មភាពនេះ ហាក់មានផែនការទុកមុន ។ កោះសន្តិភាព មិនអាចរកការសុំអត្ថាធិប្បាយភ្លាមៗ នៅឡើយទេ ពីថ្នាក់ដឹកនំាពន្ឋនាគារ ខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៣ តុលានេះ ៕

រូបភាព ៖ ហ្វេសប៊ុក

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម