អ្នកប្រដាល់វ័យក្មេង ខឹងចិត្ត ចាញ់ការប្រកួត បែរជា ទៅវាយ អាជ្ញាកណ្តាល ឡើងដេកដួល លើសង្វៀន (Video Inside)

 
 

ក្រូអាត៖ នេះជាសកម្មភាព គួរឲ្យភ្ញាក់ផ្អើលមួយ ដែលអ្នកប្រដាល់ចិត្តឆៅ ជនជាតិក្រូអាតម្នាក់ បានវាយ អាជ្ញាកណ្តាល ជាច្រើនដៃ រហូតទាល់ តែដួល លើសង្វៀនប្រដាល់ បន្ទាប់ពី បានចាញ់ការប្រកួត។

សកម្មភាពកម្រ កើតឡើងមាន មួយនេះ ត្រូវបានគេ ថតយកពីក្នុង ការប្រកួតប្រដាល់ ពានរង្វាន់យុវជនអឺរ៉ុបមួយ ដែលប្រារព្ធឡើង ក្នុងទីក្រុង Zagreb ប្រទេសក្រូអាត ក្នុងសបា្តហ៍នេះ។

អ្នកប្រដាល់ វ័យក្មេងចិត្តឆៅ មានឈ្មោះ Vido Loncar វ័យ១៨ឆ្នាំ ជាអ្នកប្រដាល់ ទម្ងន់ស្រាល ខណៈឡើងប្រដាល់លើកនេះ បានចាញ់ដៃគូ របស់ខ្លួន ឈ្មោះ Algirdas Baniulis ជនជាតិ លីទុយនេស៊ី ក្រោមការកាត់ក្តី ដោយបញ្ឈប់ការប្រកួត។ ប៉ុន្តែអ្វីនឹកស្មាន មិនដល់ ស្រាប់តែ អ្នកប្រដាល់ Vido Loncar ក៏បានលោត ទៅដាល់ អាជ្ញាកណ្តាល មិនស្គាល់ឈ្មោះម្នាក់ រហូតដល់លើ សង្វៀន និង បន្តប្រើដៃស្តាំដាល់ គ្មានប្រណីដៃ តែជាចុងក្រោយ សំណាងល្អ ដែលអាជ្ញាកណ្តាល ត្រូវបានអ្នកនៅទីនោះ ចូលទៅជួយ ទាន់ពេល៕

សូមមកទស្សនាវីដេអូខាងក្រោមនេះ ៖




ប្រភព បរទេស


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម