ឃាត់ខ្លួនជនជាតិ វៀតណាម ១៥នាក់ រស់នៅនិងធ្វើការ គ្មានលិខិតឆ្លងដែន

 
 

-កម្ពុជា បញ្ជូនជនបរទេសជាង៥០០នាក់ ត្រឡប់ទៅប្រទេសកំណើតវិញ

ភ្នំពេញ ៖ ប្រតិបត្ដិការរបស់មន្ដ្រីនគរ បាលអន្ដោប្រវេសន៍ក្រសួងមហាផ្ទៃ សហការ ជាមួយកម្លាំង នគរបាល និងសមត្ថកិច្ចពាក់ ព័ន្ធនៅក្របខណ្ឌទូទាំងប្រទេស បាននឹងកំពុង បន្ដចុះឆែកឆេរ នៅតាមក ន្លែងធ្វើការនិងរស់នៅរបស់ជនជាតិវៀតណាម ថាតើពួកគេ ទាំងនោះពិត ជាមានលិខិត ឆ្លងដែនត្រឹមត្រូវ ឬមួយយ៉ាងណា និងមានវិធានការទៅតាម ផ្លូវច្បាប់ ។

ក្រោយពីចុះទៅឆែកឆេរនិងឃាត់ខ្លួនជន ជាតិវៀតណាម១៣នាក់ នៅក្រុមហ៊ុនហ័ង អាន់៦៨៦ ក្នុង សង្កាត់ទួលទំពូងទី១ ខណ្ឌ ចំការមន គឺមានមន្ដ្រីយោធា ជាន់ខ្ពស់ពាក់ ផ្កាយ៣នៅពីក្រោយខ្នង ជាអ្នកកាងនោះ កម្លាំងអន្ដោប្រវេសន៍របស់ក្រសួងមហាផ្ទៃ បានសហការ ជាមួយកម្លាំងនគរបាលអន្ដោ ប្រវេសន៍រាជធានីភ្នំពេញ និងកម្លាំងនគរ បាលសន្ដិសុខផ្ទៃក្នុង ខណ្ឌចំការមន កម្លាំង នគរបាលប៉ុស្ដិ៍ផ្សារ ដើមថ្កូវ កាលពីរសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ បានចុះទៅ ឆែកឆេរនៅ ហាងសិប្បកម្មមួយកន្លែង ផ្ទះ លេខ៣១៩ ផ្លូវលេខ៩៩ ក្រុមទី៣១ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ដោយរកឃើញបុរស ជនជាតិ វៀតណាម ចំនួន១៥នាក់ ដែលកំពុង រស់នៅនិងធ្វើការនៅទីនោះ ។

មន្ដ្រីនគរបាលប៉ុស្ដិ៍ផ្សារដើមថ្កូវ បានឱ្យ ដឹងថា ក្រោយពីចុះឆែកឆេររួចមកពិនិត្យ ឃើញថា បុរសជនជាតិ វៀតណាមទាំង១៥ នាក់នៅក្នុង សិប្បកម្មមួយនេះ ពុំមានលិខិត ឆ្លងដែនត្រឹមត្រូវនោះឡើយ ដូច្នេះ ពួកគេ ទាំងអស់ ត្រូវឃាត់ខ្លួននិងបញ្ជូនទៅកាន់ អគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ ចាត់វិធានការទៅតាម ផ្លូវច្បាប់ ដោយបញ្ជូនពួកគេ ត្រឡប់ទៅប្រទេសវៀតណាមវិញ ។

ជាមួយគ្នានេះ យោងតាមមន្ដ្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានថ្លែង ឱ្យដឹងថា ជនជាតិ បរទេសជាង៥០០នាក់ ដែលប្រព្រឹត្ដ បទល្មើសនិងលួចរស់នៅដោយ ខុសច្បាប់នៅកម្ពុជា ត្រូវបាន រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ ចាប់បញ្ជូនទៅ ប្រទេសកំណើត របស់គេវិញជាបន្ដបន្ទាប់ តាំងពីខែមេសា រហូតមកដល់ខែតុលា ឆ្នាំ ២០១៤នេះ ។

មន្ដ្រីនគរបាលអន្ដោប្រវេសន៍ក្រសួង មហាផ្ទៃបានបញ្ជាក់ថា ក្នុងចំណោមជន បរទេសទាំង៥០៤នាក់ ត្រូវចាប់បញ្ជូនជា បន្ដបន្ទាប់ទៅ កាន់ប្រទេសកំណើតរបស់ពួក គេវិញនោះ មានស្រី ១៤៤ ដែលមាន សញ្ជាតិ ២១សញ្ជាតិ ។ ក្នុងនោះជនជាតិវៀតណាម ៣៤៤នាក់ ស្រី១១៥នាក់ ចិន ៤១នាក់ ស្រី ១៣នាក់ ចិនតៃវ៉ាន់ ៥៧នាក់ ស្រី១០នាក់ អាហ្វនីស្ថាន ២នាក់ អាល្លឺម៉ង់ម្នាក់ បារាំង ៣នាក់ ឥណ្ឌា ម្នាក់ កូរ៉េខាង ត្បូងពីរនាក់ ឡាវម្នាក់ នីហ្សេរីយ៉ា៩នាក់ កូរ៉េខាងជើង ១៦នាក់ ហ្វីលីពីន ៩នាក់ ស្រី៦នាក់ អ៊ីតាលី ម្នាក់ ស្លូវិនាម្នាក់ ហ្គីនណេម្នាក់ សេរ៉ាឡេអូន ម្នាក់ អាមេរិកម្នាក់ ថៃ១៥នាក់ ជប៉ុនម្នាក់ អង់គ្លេសម្នាក់ និងរុស្សី៦នាក់ ។

បើតាមការបញ្ជាក់របស់មន្ដ្រីនគរបាល ដដែល ជនជាតិបរទេសទាំងនេះត្រូវបាន បញ្ជូនចេញ និងចាប់ខ្លួន ពីអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ ៩៧នាក់ ស្នងការ ដ្ឋានខេត្ដ រតនគិរី ៣៤នាក់ ស្នងការដ្ឋានខេត្ដកែប ៨ នាក់ ស្នងការដ្ឋានខេត្ដកំពង់ធំ ១៣នាក់ ស្នង ការដ្ឋានខេត្ដឆ្នាំង ១៥នាក់ ស្នងការដ្ឋានខេត្ដ កំពង់ចាម ម្នាក់ និងស្នងការដ្ឋានខេត្ដស្វាយ រៀង ១៩៥ ។

















ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម