និស្សិត ជនជាតិកូរ៉េ ចែករំលែក បទពិសោធន៍ ដ៏ជូរចត់បំផុត ក្នុងពេលរស់នៅ និង រត់ចេញពី ប្រទេសកូរ៉េខាងជើង (មានវីដេអូ)

 
 

អៀកឡង់៖ ប្រទេសកូរ៉េខាងជើង ដែល ជាប្រទេសប្រកាន់ យករបបកុម្មុយនីសផ្តាច់ការមួយ ដែលត្រូវបាន ពិភពលោក ដឹងថា ប្រជាជនរស់នៅ ក្នុងប្រទេសនេះ ពិតជាមិនត្រូវបាន ផ្តល់សិទ្ធិសើរភាព ពេញលេញ ដូចជាប្រជាជន រស់នៅក្នុងប្រទេស ប្រកាន់របបប្រជាធិបតេយ្យ នោះទេ។  

យ៉ាងណាមិញ នាង Park Yeon Mi ធ្លាប់ជាជនភៀសខ្លួនម្នាក់ រត់ចេញ ពីប្រទេសកូរ៉េខាងជើង និង បច្ចុប្បន្ន ជានិស្សិតសាកលវិទ្យាល័យ ម្នាក់ផង នោះ នាពេលថ្មីៗនេះ បានចែករំលែក បទពិសោធន៍ជីវិត ដ៏ជូរចត់របស់នាង ក្នុងរយៈពេល ដែលនាងបានរស់នៅ និងភៀស ខ្លួនពី កូរ៉េខាងជើង ក្នុងកិច្ច ប្រជុំកំពូលឆ្នាំ ២០១៤ មួយហៅថា  “One Young World Summit 2014” ដែលបានធ្វើឡើង ក្នុងទីក្រុង Dublin ប្រទេសអៀកឡង់ ។

ក្នុងឱកាស នៃកិច្ចប្រជុំ កំពូលនេះ នាង Park Yeon Mi បានឡើង ថ្លែងអំពីប្រព័ន្ធគ្រប់គ្រង ផ្តាច់ការ របស់ប្រទេសកូរ៉េខាងជើង ដោយបាន និយាយថា  គ្មានការកំសាន្ត គ្មានតន្រ្តីអន្តរជាតិ ឬ រឿង និទានស្នេហា ល្បីល្បាញ ដូចជារឿង Romeo and Juliet ជាដើម។ បន្ទាប់មក នាងបាន លើកយក អំពីជីវិតរបស់នាង ក្នុងប្រទេសកូរ៉េខាងជើងថា នៅពេលដែលនាង មានអាយុទើប ៩ឆ្នាំ មានពេល មួយនោះ នាងបានឃើញ ម្តាយមិត្តភក្តិ របស់នាង ត្រូវបានគេប្រហារជីវិត នៅទីសាធារណៈ ដោយមានកំហុសត្រឹមតែ មើលខ្សែភាពយន្តហូលីវូដ តែប៉ុណ្ណោះ។


បន្ទាប់មក នាងបានបន្តនិយាយ ទាំងទឹកភ្នែក អំពីពេលវេលាដែលនាងត្រូវ រត់គេចខ្លួន ជាមួយ គ្រួសាររបស់នាង ចេញពីប្រទេសកូរ៉េខាងជើង ដោយនាងបាន ប្រាប់ឲ្យដឹងទៀតថា ឪពុករបស់នាង បានស្លាប់នៅក្នុងប្រទេសចិន បន្ទាប់ពីបានរត់គេច ពីប្រទេសកូរ៉េខាងជើង ហើយ នាងត្រូវបូជា សពឪពុក ដោយសំងាត់។ នាងក៏ពន្យល់ថា នាងទើបអាយុ១៤ឆ្នាំ ប៉ុន្តែនាងមិនហ៊ាន សូម្បីតែយំ នៅពេលឪពុកបង្កើត បានស្លាប់ ដោយសារតែ នាងខ្លាចគេចាប់នាង ទៅប្រទេសកូរ៉េខាងជើងវិញ។

នាងក៏បាន បន្ថែមទៀតថា នៅថ្ងៃដែលនាង រត់គេចពីប្រទេសកូរ៉េខាងជើង ចូលមកប្រទេសចិននោះ នាងឃើញផ្ទាល់ភ្នែក ម្តាយរបស់នាង ត្រូវបាន ពួកក្រុម គួកជេចិន ចាប់រំលោភ ដោយសារតែ ក្រុមគួកជេ បានគំរាមចាប់រំលោភរូបនាង ប៉ុន្តែម្តាយរបស់នាង បានសុខចិត្តឲ្យគេ រំលោភជំនួស ដើម្បីជួយនាង មិនឲ្យពួកនោះ ចាប់រំលោភរូបនាង។

នាង ក៏បាននិយាយ បញ្ជាក់ដោយតំណាង រូបនាង ឲ្យប្រជាជនកូរ៉េខាងជើង ដែលចង់រស់នៅ ដោយមានសិទ្ធិ សើរភាព និង ស្នើសុំឲ្យមាន ការចូលរួម ពីប្រទេសមហាអំណាចដទៃ ជួយឲ្យប្រជាជនកូរ៉េ ខាងជើង រស់នៅដោយ មានសើរភាព ផងដែរ។

គូសបញ្ជាក់ថា បច្ចុប្បន្ន នាង Park Yeon Mi ជានិស្សិតពូកែម្នាក់ រៀននៅ ក្នុងសាកលវិទ្យាល័យ Dongguk University ។

ប្រភព បរទេស


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម