ខូចចិត្ដ សង្សារបោះបង់ចោល នារីវ័យក្មេង ទៅអង្គុយ ញ៉ាំស្លាបមាន់ និងដំលូងបំពង ជារៀងរាល់ថ្ងៃ!
ចិន៖ នារីជនជាតិចិនម្នាក់ បានចំណាយ ពេល មួយ សប្ដាហ៍ ក្នុងហាង KFC ដោយបរិភោគ ស្លាបមាន់ បំពង បន្ទាប់ ពីមិត្ដប្រុស បោះបង់នាង ចោល ដើម្បីត្រូវការពេល វេលាមួយចំនួន គិតសារ ឡើងវិញ។
នាង Tan Shen អាយុ ២៦ឆ្នាំ មកពីទីក្រុង Chengdu ខេត្ដ ស៊ីឆ័ន បានព្យាយាម ទៅហាង KFC ដើម្បីទៅស្វែងរក អាហារណាមួយ មកប៉ះប៉ូវ ការខូចចិត្ដមួយនេះ។ តែអ្វី ដែលមិន គួរឲ្យជឿ គឺ ៧ ថ្ងៃក្រោយមក គឺនាងនៅតែ កុម្ម៉ង់ ស្លាបមាន់បំពងដដែល ជាមួយនឹង ដំលូងបំពងដ៏ច្រើន ផងដែរ ដែលហាងនេះ ស្ថិតនៅក្បែរ ស្ថានីយ៍ រថភ្លើង។ នៅក្នុងនោះ បានឲ្យដឹងទៀតថា នាងពិតជា មានភាពឈឺចាប់ រហូតដល់ ថ្នាក់ មិនចង់ទៅធ្វើការ គឺ ភាគច្រើន នាងចំណាយពេល នៅក្នុងហាង KFC មួយនេះ។
ជាមួយគ្នានោះ នាងបាននិយាយថា ៖ នាងពិតជាមាន អារម្មណ៍ ខូចចិត្ដ ក្រៀមក្រំ និងសម្រេចចិត្ដ ឈប់ដំណើរ និងចូលមកក្នុង KFC មួយនេះ ហើយនាង ក៏គ្មានបំណង ថា នៅក្នុងហាងនេះ យូរផងដែរ អ្វីដែលនាង ត្រូវការ គឺស្លាប មាន់បំពង។ ជួបជាមួយនឹង បុគ្គលិកធ្វើការម្នាក់ នៅក្នុងហាងនេះ ដែលមានឈ្មោះថា Jiang Li Lung អាយុ ២២ឆ្នាំ បានឲ្យដឹងថា៖ ពួកយើង តែងតែធ្វើការ ប្ដូរម៉ោងនៅទីនេះ និងហាងនេះ បើក ២៤ម៉ោង ក្នុងមួយថ្ងៃ ដូចនេះ យើង តែងតែជួប មនុស្សជាច្រើន តែអ្វី ដែលកត់សំគាល់ ក្នុងរយៈ ២ទៅ ៣ថ្ងៃនោះ គឺ មុខនារីខាងលើនេះ ហាក់ដូចជាធ្លាប់ ឃើញ មករាល់ថ្ងៃ។ បន្ថែមពីនោះ បុគ្គលិកមួយរូបនេះ បានសួរទៅ កាន់នាងថា តើនាងមិនអីទេ? នាងបែរជាឆ្លើយថា នាងត្រូវបាន ពេលវេលាខ្លះៗ ដើម្បីគិត ហើយនាង ក៏ធ្វើការ កុម្ម៉ង់ ស្លាបមាន់បំពង និងដំលូងបំពង ចានធំ បន្ថែមទៀត។
ទោះជាយ៉ាងណា មួយអាទិត្យក្រោយមក រឿងរ៉ាវរបស់នាង បានបែកធ្លាយ ទៅដល់អ្នកសារព័ត៌មាន ក្នុងស្រុក ដែលខណៈនោះ នាងបាននិយាយថា នាងគ្រប់គ្រាន់ សម្រាប់ការបរិភោគ នេះហើយ និងម្យ៉ាងវិញទៀត នាងក៏ចាប់ផ្ដើម មានអារម្មណ៍ ឆ្អែត (ទ្រលាន់) នឹងរសជាតិ ស្លាបមាន់នេះហើយ ហើយសម្រាប់ ពេលនេះ អ្វីដែលនាង គួរធ្វើដ៏ល្អ បំផុតនោះ គឺនាង នឹងចាកចេញ ពីទីក្រុង ឈប់ធ្វើការ និងទៅរស់នៅ ជាមួយ ម្ដាយឪពុកវិញ នៅឯទីក្រុង Quingdao ខេត្ដ Shandong ។
ម្យ៉ាងដែរ ដែលនាងសម្រេចចិត្ដ មកអង្គុយ បរិភោគ ក្រោយ ពីបែកគ្នា ជាមួយនឹង មិត្ដប្រុស ដែលមិន នឹកឃើញ ទៅសម្លាប់ខ្លួន។ ចុះសម្រាប់ប្រិយមិត្ដ គាំទ្រ ឲ្យនារីធ្វើ បែបណា ប្រសិនជានាង ជួបស្នេហ៍បែកបាក់នោះ?
រូបភាពរបស់នាង
ប្រភពពី បរទេស
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!