ជិះម៉ូតូជ្រែ ពេញផ្លូវ ត្រូវគេធាក់ដួល របួសបែក មុខមាត់

 
 

ភ្នំពេញៈ យុវជនម្នាក់ បានដួលម៉ូតូ បែកមុខ បែកមាត់ តែម្នាក់ឯង ដោយសារតែខ្លួន ជិះម៉ូតូជ្រែគេជ្រែឯង ទៅមកត្រូវ ហើយក៏ត្រូវបាន អ្នកដំណើរម្នាក់ផ្សេងទៀត ធាក់ផ្ដួល បោកទៅនឹងថ្នល់ រងរបួសបែកមុខ កាលពី វេលាម៉ោង ២និង៥០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឱ្យដឹងថា យុវជនខាងលើ ឈ្មោះ សាន វិសាល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាកម្មករ រស់នៅ ភូមិត្រពាំងវែង ឃុំវាល ស្រុកគងពីសី ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ស៊េរី ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ1H-4163 ធ្វើដំណើរពីជើង ទៅត្បូងជិះម្នាក់ឯង។

ប្រភពដដែលបានបន្តទៀថា យុវជនរងគ្រោះ ជិះម៉ូតូជ្រែគេ ជ្រែឯង ទៅមក លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានយុវជនម្នាក់ទៀត ជិះម៉ូតូមិនស្គាល់ម៉ាក ធាក់មួយទំហឹង បណ្ដាល ជនរងគ្រោះ ដួលបោក ទៅនឹងថ្នល់បែកមុខ រីឯជនបង្កក៏ជិះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ នគរបាលចរាចរ បានចុះមកដល់កន្លែកើតហេតុ ហើយបានសួរនាំនិងបាន ទំនាក់ទំនង ទៅសាច់ញាតិឲ្យមកទទួល ជនរងគ្រោះ យកទៅព្យាបាល៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម