ឡុង ប៊ុនហេង ស្ងាត់ៗលួច បង្កាត់ ភ្លើងស្នេហ៍ជាមួយ នារីសម្បូរទ្រព្យ
ភ្នំពេញៈ តារាសម្តែង និងជាតារាបង្ហាញម៉ូដ ប្រចាំក្រុម Pop Model លោក ឡុង ប៊ុនហេង ថ្មីៗនេះ មានព័ត៌មានលេចឮ ដ៏រសើបមួយ ត្រូវបានគេ ទម្លាយឲ្យដឹងថា មួយរយៈដែលលោកផ្អាក ការងារសិល្បៈ ទៅស្រវាតំណែង ជាជំនួយការម្ចាស់ក្លឹបនោះ គឺលោក បានចងសម្ព័ន្ធភាព ជាមួយនារីវ័យក្មេង រូបស្អាតម្នាក់ ជាអ្នកសម្បូរទ្រព្យ និងកំពុងតែផ្អែមល្ហែម ជាមួយគ្នា ។
ទស្សនិកជននៅចាំបានថា នាពេលកន្លងមកតារាបង្ហាញម៉ូដក្នុង ក្រុម Pop Model លោក ឡុង ប៊ុនហេង ធ្លាប់បានជំពប់នឹង រឿងរ៉ាវ ស្នេហា ជាមួយនឹងតារាស្រីមួយដួង ដែលជាប្រធានក្រុមម៉ូដែល គឺកញ្ញា សារ៉ា ប៉ុន្តែព័ត៌មាននេះ ត្រូវបានស្ងប់ស្ងាត់ ទៅវិញ ប្រៀបបីដូចជា រលកស្ងប់ខ្យល់ បន្ទាប់ពីម្ចាស់សាម៉ីខ្លួន ទាំងពីរនាក់ បានចេញមុខបកស្រាយ និងច្រានចោលទៅវិញ។ បន្ទាប់ពីលោកបានបដិសេធរួចមក លោកក៏បានផ្តាច់ខ្លួន ចេញពីសិល្បៈមួយរយៈធំ ដោយទៅសម្ងំធ្វើជា ជំនួយការម្ចាស់ក្លឹបមួយ ក្នុងរាជធានីភ្នំពេញ ។
តែអ្វីដែលធ្វើឲ្យទស្សនិកជន មានការចាប់ អារម្មណ៍ ទៅលើលោកសារជាថ្មីម្តងទៀតនោះ គឺ នៅពេលថ្មីៗនេះ មានព័ត៌មានលេចឮ ដ៏ រសើបមួយថា តារាប្រុសរូបនេះ កំពុងតែលួចលាក់ បង្កាត់ភ្លើងស្នេហ៍ថ្មី ជាមួយ នារីវ័យក្មេងរូបស្អាត ជាកូនអ្នកមានសម្បូរដុល្លារ ហើយនាងក៏ជាអ្នកនៅ ពីក្រោយខ្នង ជួយជ្រោមជ្រែងឲ្យ លោកបានធ្វើជាជំនួយ ការម្ចាស់ក្លឹបកម្សាន្ត នោះផងដែរ ។
បើតាមប្រភពក្រៅផ្លូវការមួយ បានបង្ហើបឲ្យដឹងថា ថ្មីៗនេះ លោក ប៊ុនហេង ហាក់មានភាពស្និទ្ធស្នាល ជាមួយនារីវ័យក្មេងរូបស្អាត សាច់ សម្នាក់នេះ ព្រោះជានិច្ចកាល គេតែងតែឃើញលោក បណ្តើរនារីម្នាក់នោះ ទៅណាមកណាជាមួយគ្នា មិនដាច់ ប្រៀបដូចជា លលកញីឈ្មោល ។ មិនតែប៉ុណ្ណោះ នៅពេលដែលពួកគេ បង្ហាញវត្តមាន នៅក្នុងក្លឹបកម្សាន្ត ដែលលោកធ្វើការនោះ គឺពួកគេទាំងពីរនាក់ តែងតែបង្ហាញភាពល្អូកល្អឺន កៀកកើយគ្នា មិនចាញ់គូស្នេហ៍ដទៃឡើយ ។
ទាក់ទងនឹងព័ត៌មានក្ដៅៗនេះ ដែលលើកឡើងថា បុរសរូបសង្ហារ ម្នាក់នេះ ផ្តាច់ពីសិល្បៈទៅសម្ងំ សាងស្នេហ៍ស្ងាត់ៗ ជាមួយនារីរូប ស្អាតម្នាក់នោះ គេហទំព័រ LookingTODAY មិនអាចទាក់ទងទៅលោក ដើម្បីឲ្យបកស្រាយ ទាក់ទងនឹងរឿងនេះ បានទេ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤នេះ ខណៈទូរស័ព្ទត្រូវបានបិទ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!