តារាស្រីប៉េកាំង ស្លៀករ៉ូបការ ធ្វើពីម៉ាស់ ពណ៌ស ៩៩៩ ដើរពេញទីក្រុង ដើម្បីផ្សព្វផ្សាយ ឲ្យប្រជាជន ពាក់ម៉ាស់រាល់ថ្ងៃ

 
 

ចិន៖ ដោយសារតែ ពេលថ្មីនេះ ខ្យល់អាកាសនៅក្នុង ទីក្រុងប៉េកាំង ពោរពេញទៅ ដោយជាតិពុល ទើបគេបង្កើតឲ្យមាន ការយល់ដឹង ពីស្ថានភាពនេះ ដោយឲ្យតារាម៉ូដែល ស្លៀករ៉ូបរៀបការ ដែលធ្វើពីម៉ាស់ ជាងមួយពាន់ ដើរពេញទីក្រុង។

រ៉ូបអាពាហ៍ពិពាហ៍ ដែលធ្វើឡើងពីម៉ាស់ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានបង្កើតឡើងដោយ សិល្បករនៅក្នុង ទីក្រុងប៉េកាំង ឈ្មោះ Kong Ning បានធ្វើពីម៉ាស់ ចំនួន៩៩៩ ដែលរចនាម៉ូដ យ៉ាងស្រស់ស្អាត និងមានប្រវែងដល់ ទៅ១០ម៉ែត្រ។ ការបង្កើតនូវ រ៉ូបអាពាហ៍ពិពាហ៍ មួយនេះឡើងគឺ ដើម្បីបង្កើនការយល់ដឹង ពីស្ថានភាពខ្យល់ អាកាសនៅក្នុង ទីក្រុងប៉េកាំង នាពេលបច្ចុប្បន្ន ដែលតម្រូវឲ្យប្រជាជន ពាក់ម៉ាស់ជារៀងរាល់ថ្ងៃ ដើម្បីទទួលបានការ ការពារសុខភាព ពីខ្យល់ពុលទាំងនោះ។

គួរបញ្ជាក់ផងដែរថា ផ្សែងអ័ព្ទនៅក្នុង ទីក្រុងប៉េកាំង បានកើនឡើងយ៉ាងខ្លាំង នៅក្នុងរដូវរងារនេះ រហូតមើលលែងចង់ឃើញ ហើយមានអគារខ្លះ បានលិចបាត់រូបរាងតែម្តង ដែលធ្វើឲ្យប្រជាជន មានការព្រួយបារម្ភ ចំពោះសុខភាព ដែលបណ្តាលមកពី ផ្សែងពុលនោះយ៉ាងខ្លាំង៕




ប្រភព៖ Shanghaiist


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម