ឃិត សំម៉ាលីស ឮថាប្រុសស្នេហ៍ ឧបត្ថម្ភ ឲ្យចាក់ថ្នាំ ពង្រីកដើមទ្រូង

 
 

ភ្នំពេញ៖ តារាចម្រៀងជើងថ្មី និយមបញ្ចេញ ដើមទ្រូង បង្អួតគេឯង កញ្ញា ឃិត សំម៉ាលីស ថ្មីៗនេះ បានលេចឮព័ត៌មានថា នាងបានចំណាយលុយ រាប់ពាន់ដុល្លារ ដើម្បីចេញទៅ ប្រទេសថៃ ធ្វើការចាក់ថ្នាំ ពង្រីកដើមទ្រូងឲ្យ មូលក្បំស្រស់ស្អាត ជាងមុន ។

ជាការកត់សម្គាល់ ឃិត សំម៉ាលីស បន្ទាប់ពីមានឈ្មោះល្បី ក្នុងទីផ្សារសិល្បៈ បន្តិចមកនោះ នាងក៏ហាក់មាន ភាពខុសប្លែក សម្រាប់ជីវភាព រស់នៅប្រចាំថ្ងៃ ទាំងការហ៊ឺហា និងការលេងស្ទីល សម្លៀកបំពាក់ បែបសិចស៊ី បញ្ចេញរង្វះ ដើមទ្រូង គល់ភ្លៅ រួមនឹងរន្ធផ្ចិតជាដើម ។ ថ្មីៗនេះនាង ក៏បានធ្វើឲ្យមាន ការរំជើបរំជួល ដល់អារម្មណ៍អ្នកគាំទ្រ និងក្រុមបុរសមាន ទ្រព្យសម្បត្តិ ខណៈដែល តារារូបនេះ បានបញ្ចេញបង្ហោះ រូបថតស្លៀកពាក់ ខើចលើខើចក្រោម ជាបន្តបន្ទាប់ នៅក្នុងសង្គមហ្វេសប៊ុកផ្ទាល់ ខ្លួននោះ ។

បើតាមប្រភពពីរង្វង់ អ្នកសិល្បៈជាមួយគ្នា ក៏បាននិយាយ ខ្សឹបខ្សៀវ អំពីការបង្អួត សម្រស់ដើមទ្រូង ដ៏ទ្រលុកទ្រលន់ របស់តារាចម្រៀង ឃិត សំម៉ាលីស ស្របពេលលេចឮ ដំណឹងថា តារាស្រីវ័យក្មេងរូបនេះ បានចំណាយលុយមិនក្រោម ខ្ទង់ម៉ឺនដុល្លារនោះទេ ក្នុងការចាក់ថ្នាំ ពង្រីកដើមទ្រូង ឱ្យមូលក្បំ ដើម្បីជាផ្នែកដ៏សំខាន់ មួយក្នុងការទាក់ទាញ យកការចាប់អារម្មណ៍ ពីសំណាក់មហាជន អ្នកគាំទ្រ និងក្រុមកន្លង់ៗ ជាបុរស សម្បូរទ្រព្យ ។

ប្រភពក្រៅផ្លូវការ មួយចំនួន បានបង្ហើបថា កន្លងមកនេះ តារាចម្រៀង ឃិត សំម៉ាលិស ត្រូវបានបុរសអ្នក ជំនួញក្នុងស្រុកម្នាក់ បាននាំនាង ទៅកម្សាន្ត នៅប្រទេសថៃ និង បានឧបត្ថម្ភ ប្រាក់ឱ្យនាង កែសម្រស់បន្ថែមលើ សម្រស់ធម្មជាតិ ពិសេសដើមទ្រូងដែល មិនសូវសម្បូរ សាច់នោះ ឱ្យឡើងមូលក្បំ ដោយការចាក់ ថ្នាំបញ្ចូល ពង្រីក ដែលធ្វើឱ្យ ដើមទ្រូងនាងពេលនេះ មើលទៅគួរឱ្យ គ្រឺតក្នាញ់ ជាងពេលមុនៗ ។

កាលពីរសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤នេះ គេហទំព័រ LookingTODAY បានធ្វើការទាក់ទង តាមទូរស័ព្ទ ដើម្បីសុំការ បកស្រាយជុំវិញ ព័ត៌មានលើកឡើង ខាងលើនេះ ពីសំណាក់ កញ្ញា ឃិត សំម៉ាលីស ដែរប៉ុន្តែពេលទទួល ទូរស័ព្ទនាងនិយាយ ដោយខ្លីថា "បង..!ខ្ញុំសុំទោស! កំពុងរវល់ ចាំខ្ញុំទំនេរ ខ្ញុំតេទៅវិញ..!" ។ រួចក៏បានចុះផ្តាច់ ទូរស័ព្ទតែម្តង...៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម