បុរសម្នាក់ទល់លាមក យកដបទឹក មកដោះស្រាយ ទីបំផុត ជាប់ដបទឹក នៅក្នុងខ្លួន

 
 

ចិន៖ បុរសជនជាតិចិន ដ៏គួរឲ្យអាណិតម្នាក់ ដោយសារតែមានបញ្ហា ទល់លាមក ទីបំផុតក៏បានសម្រេចិត្ត ដោះស្រាយបញ្ហានេះ ដោយខ្លួនឯង ដោយយកដបទឹក ញាត់ចូលទៅក្នុងទ្វាធំរបស់គាត់ ប៉ុន្តែសំណាងអាក្រក់ ដបទឹកនោះ ក៏បានជាប់នៅក្នុងខ្លួន របស់គាត់តែម្តង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជនជាតិចិន វ័យ៦០ឆ្នាំម្នាក់ មកពីទីក្រុង Zhuhai ខេត្ត Guangdong ប្រទេសចិន បានញាត់ដបទឹក ចូលតាមទ្វាធំរបស់ខ្លូន បន្ទាប់ពីមានបញ្ហា ទល់លាមក ហើយសម្រេចចិត្ត ដោះស្រាយបញ្ហា ដោយខ្លួនឯង ប៉ុន្តែសំណាងអាក្រក់ មិនអាចដោះស្រាយបាន បែរជាធ្វើឲ្យដបទឹកនោះ ចូលទៅក្នុងខ្លួនរបស់គាត់ទៅវិញ។ ជាមួយគ្នានេះដែរ គ្រូពេទ្យបាននិយាយថា ដបទឹកដែលនៅក្នុងខ្លួន បុរសរូបនោះ មិនអាចយកចេញបានឡើយ។

បុរសជនជាតិចិន ដែលមិនបញ្ចេញឈ្មោះរូបនោះ បានអះអាងថា គាត់មានជំងឺទល់លាមក និងបានព្យាយាមព្យាបាលខ្លួនឯង ដោយប្រើប្រាស់ដបទឹក ប៉ុន្តែចុងក្រោយ បែរជាទទួលបានលទ្ធផល ដ៏សែនអាក្រក់បែបនេះទៅវិញ៕

ប្រភព ៖ ចិន


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម