នី មុនីនាថ ហួសចិត្តនឹងព័ត៌មាន ថា បណ្ដើរប្រុសក្មេង

 
 

ភ្នំពេញ៖ តារាសម្ដែងដ៏ស្រគត់ស្រគំ នី មុនីនាថ កំពុងតែក្ដៅស្លឹកត្រចៀក មិនតិចទេ បន្ទាប់ពីត្រូវបាន សារព័ត៌មាន ក្នុងស្រុក វាយប្រហារនាងថា ទើបតែបែកបាក់ស្នេហា ជាមួយថៅកែហាង កាត់ដេរ ល្បីមួយ រួចមកមានស្នេហា ជាមួយ ប្រុសក្មេងម្នាក់ផ្សេងទៀត។ កញ្ញា នី មុនីនាថ ត្រូវបានគេហែកហួរ ម្ដងជាពីរដង ក្នុងនោះមាន ចំណែករបស់តារា ចម្រៀងស្រីល្បី ក្នុងផលិតកម្ម មួយផងដែរ។

តារាចម្រៀងស្រី ក្នុងផលិតកម្មល្បីរូបនោះ បានផ្ញើរូបនាង នី មុនីនាថ ស្និទ្ធស្នាលជាមួយលោក កែវ កុសល ទៅគ្រប់ អ្នកសារព័ត៌មាន ទើបបណ្ដាលឲ្យបែកធ្លាយ រឿងនាង និងលោក កែវ កុសល តារាសម្ដែង ជើងចាស់ កំពុងរស់នៅសហរដ្ឋអាម៉េរិក ។ ប៉ុន្តែចុងក្រោយនាង បានចេញមុខ បដិសេធរឿងរ៉ាវទាំងនោះ រួមមានទាំងម្ដាយផងដែរ ។

មិនអស់មិនហើយ នី មុនីនាថ ត្រូវបានសារព័ត៌មានក្នុងស្រុក វាយប្រហារចំៗថា នាងត្រូវបានបែកបាក់ ស្នេហ៍ ជាមួយថៅកែ ហាងកាត់ដេរល្បីឈ្មោះ នាពេលថ្មីៗនេះ ថែមទាំងបណ្ដើរប្រុស ក្មេង យ៉ាងពេញមុខ ពេញមាត់ គ្មានក្រែងរអែង នរណាបន្តិចឡើយ ។ សារព័ត៌មានហាក់ វាយប្រហារនាង យ៉ាងពេញទំហឹង គ្មានអាណិតអាសូរបន្តិចឡើយ ខណៈដែលនាងជានារីរម្យទមម្នាក់។

ប្រភពពីអ្នកនៅក្បែរ នី មុនីនាថ បាននិយាយប្រាប់ LookingTODAY ថា សម្រាប់រឿងបែក បាក់អីនោះ សុំមិន និយាយ ព្រោះជារឿងបុគ្គល តែអ្វីដែលសំខាន់ ប្រុសក្មេងដែលត្រូវបាន គេចោទថា ជាគូស្នេហ៍ នី មុនីនាថ នោះជារឿងមិនពិត ព្រោះពួកគេជាមិត្ត ជិតស្និទ្ធបំផុត សូម្បីតែមានចំណី តិចតួចក៏ចែក គ្នាញុំាដែរ ។ ប្រភពដដែលបាននិយាយថា សារព័ត៌នោះ ហាក់មិនព្រមតាម ដានឲ្យ ច្បាស់សោះ ព្រោះការចុះ ផ្សាយបែបនេះ ជាការសម្លាប់មនុស្ស ដោយគ្មានឈាម ព្រោះវាមិនមែន ជាការពិត តែវាបន្ថែមចំណុច អវិជ្ជមាន ជាច្រើនដល់ នី មុនីនាថ ក្នុងក្រសែភ្នែកមហាជន ដែលអាចនឹងទាញ ប្រជាប្រិយ ភាពឲ្យធ្លាក់ចុះ ។

នី មុនីនាថ ហួសចិត្តបំផុត អ្នកដែលគេផ្គូរផ្គង មិនត្រឹមតែជាមិត្តទេ គេថែមទាំងមិនមែន ជាមនុស្សប្រុស ពេញ លក្ខណៈ ទៀតផង ដែលមិនដឹងជា យកចំណុចត្រង់ណាមក សរសេរថា នាងមានប្រុសក្មេង បែបនេះ។ គេហទំព័រ LookingTODAY មិនអាចសុំការបំភ្លឺបន្ថែម ពីកញ្ញា នី មុនីនាថ បានទេ នៅល្ងាច ថ្ងៃទី២១ ខែតុលានេះ ។ ទោះយ៉ាងណា LookingTODAY នឹងព្យាយាមស្វែង រកការបំភ្លឺពីកញ្ញា នី មុនីនាថ នៅពេលក្រោយដើម្បី ឲ្យអស់មន្ទិលសង្ស័យពីមហាជន ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម