បុរសជនជាតិចិន បើករថយន្តលឿន ដូចហោះ ជ្រុលទៅបុករបាំងថ្ម ក្រឡាប់បះជើងកណ្តាលផ្លូវ

 
 

រាជធានីភ្នំពេញ ៖ របុរសជនជាតិចិនម្នាក់ ស្រវឹងស្រា បើករថយន្តលឿន ដូចហោះជ្រុល ទៅបុករបាំងថ្ម ចែកផ្លូវបណ្តាល ឱ្យរថយន្តក្រឡាប់ ប៉ះជើងកណ្តាលផ្លូវ តែសំណាងល្អ អ្នកបើកបរ មិនមានរងគ្រោះថ្នាក់ ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង១១ និង៣០នាទី យប់ថ្ងៃទី ២១ តុលា ២០១៤ នៅចំណុចមុខ វត្តមហាមន្រ្តី តាមផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុង សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត តូយ៉ូតាព្រូស មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-4945 បើកបរដោយបុរស ជនជាតិចិត្តម្នាក់ ក្នុងស្ថានភាពស្រវឹង ដោយធ្វើដំណើរ លឿនដូចហោះ តាមផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅ ពីត្បូងទៅជើង ខណៈមកដល់ ចំណុចកើតហេតុ រថយន្តបានជ្រុល ទៅបុករបាំងថ្ម ចែកផ្លូវបាក់អស់ពីរកង់ បណ្តាលឱ្យរថយន្ត ក្រឡាប់ប៉ះជើង កណ្តាលផ្លូវ តែសំណាងល្អ អ្នកបើកបរ មិនមានរងគ្រោះថ្នាក់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយក រថយន្តបង្កខាលើ ទៅកាន់ការិយាល័យ ចរាចរផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាធានីភ្នំពេញ ដើម្បីដោះស្រាយគ្នា ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម