ស្លុតអារម្មណ៍! គេងសុខៗ ស្រាប់តែ សត្វមមុង មកបង្កប់ខ្លួន ក្នុងត្រចៀក! (វីដេអូ)

 
 

អាមេរិក៖ រឿងរ៉ាវ ចម្លែកៗ និង បង្កឲ្យមាន គ្រោះថ្នាក់ ដល់ជីវិត គឺតែងតែកើតមានឡើង ក៏ដូចជាអត្ថបទ មុន បានបង្ហាញពី វេជ្ជបណ្ឌិតមួយរូប រកឃើញ សត្វល្អិត រស់នៅ ក្នុងរន្ធត្រចៀក អ្នកជំងឺម្នាក់។

យ៉ាងណាមិញ បុរសម្នាក់ ដែលគេស្គាល់ឈ្មោះថា Mikey និងជាអ្នករស់ នៅក្នុង អាមេរិក ក៏ជួបនូវ ហេតុការណ៍ ដ៏អាក្រក់ ដូចជា អ្នកជំងឺ ខាងលើ ផងដែរ ខណៈពេល តែគេងសុខៗ ស្រាប់តែមាន ភាព ឈឺចាប់ ក្នុងត្រចៀកនោះ។ ភ្ជាប់ជាមួយនឹង វីដេអូ បានបង្ហាញ ឲ្យដឹងថា លោក Mikey ត្រូវបាន មិត្ដមួយក្រុម នាំគ្នា ជួយសង្គ្រោះ ក្រោយពី ប្រទះឃើញមាន សត្វមមុង ជាប់នៅក្នុង ត្រចៀក ហើយអ្វី ដែល សំណាងបំផុត នោះ សត្វមួយក្បាលនេះ ពិតជា បានយកចេញ ពីក្នុងត្រចៀក របស់គាត់ តាមរយៈ ការប្រើ ក្រចាប់ (ជទៀស) អូសវាម្ដង បន្ដិចៗ ទើបបានសម្រេច។

ចុះប្រិយមិត្ដ ខ្មែរ ធ្លាប់ ជួប ប្រទះ ឬឃើញ ហេតុការណ៍មួយនេះ ផ្ទាល់ភ្នែក ដែរឬ ទេ? ទោះជាយ៉ាងណា សូមមេត្ដា ប្រុងប្រយ័ត្ន ទាំងអស់គ្នា ព្រោះតែវា អាចបង្កឲ្យ អ្នកបាត់បង់ជីវិត ឬ រងបញ្ហាផ្សេងៗផងដែរ៕

សូមទស្សនាវីដេអូ៖






ប្រភពពី បរទេស


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម