សត្វផ្សោត មួយក្បាល ត្រូវបានគេ ប្រទះឃើញងាប់ អណ្តែតទឹក នៅខេត្តក្រចេះ
ក្រចេះ៖ សត្វផ្សោតមួយក្បាល ទម្ងន់ប្រមាណចន្លោះពី៥០ទៅ៦០ គីឡូក្រាម បានត្រូវប្រជាពលរដ្ឋ អ្នកនេសាទ ប្រទះឃើញងាប់ អណ្តែត ទឹក កាលពីរសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២១៤នៅ ចំណុច ភូមិថ្មរគ្រែ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។
ប្រភពពីមន្ត្រីឆ្មាំទន្លេ ដែលប្រចាំនៅតំបន់អភិរក្សសត្វផ្សោត ទន្លេមេគ្គងកាំពីរ បានឲ្យដឹងថា មូលហេតុនៃការ ងាប់សត្វផ្សោតគឺអាច បណ្តាល មកពីការប្តូរអាកាសធាតុ ឬក៍ការផ្លាស់ប្តូរ ប្រែពណ៌ទឹកទន្លេមេគង្គ ។ ដោយក្នុង លោកបានបញ្ជាក់ដែរថា ជាទូទៅនៅរៀងរាល់ ឆ្នាំអោយតែ មានការផ្លាស់ប្តូរទឹកទន្លេមេគ្គង ប្រែពណ៌ ពីល្អក់ទៅថ្លាលឿនពេក វាអាចបង្កអោយសត្វផ្សោត តែងតែងាប់ជារៀងរាល់ឆ្នាំ ។
គួបញ្ចាក់ថា បើទោះបីជារដ្ឋាភិបាលកម្ពុជាបានចេញ អនុក្រឹត្យហាមឃាត់កាល ពីឆ្នាំ២០១២ កន្លងទៅ មិនឲ្យ មានការប្រើប្រាស់ ឧបករណ៍ នេសាទខុសច្បាប់នៅក្នុងតំបន់ ដែលមានផ្សោតនោះក៏ដោយ បច្ចុប្បន្ន គេសង្កេតឃើញ នៅតែមានជនខិល ខូចមួយចំនួនបន្ត ប្រើប្រាស់ និង លួច ទៅធ្វើការ នេសាទនៅក្នុងតំបន់ អភិរក្សនោះបានទៀត ដែលនេះជាកង្វល់របស់ប្រជាសហគមន៍ អភិរក្សសត្វផ្សោត កាំពីរ ក្នុងមូលហេតុ បណ្តាល អោយសត្វផ្សោតងាប់ជាបន្តបន្ទាប់ជារៀង រាល់ឆ្នាំ ។
បើតាមការអោយដឹងពីមន្ត្រីជំនាញរដ្ឋបាល ជលផលខេត្តបានអោយដឹងថា នៅក្នុងឆ្នាំ២០១៤ នេះ ចាប់ពីដើម ខែមករា រហូតដល់ ខែតុលា ឆ្នាំ២០១៤ សត្វផ្សោតងាប់កើនឡើងរហូតដល់ ៤ក្បាលទៅហើយ ក្នុងនោះមាន ឈ្មោល ចំនួន៣ក្បាល និងញីមួយក្បាល៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!