កម្លាំងនគរបាល ក្រុងព្រៃវែង ឃាត់ខ្លួន ចោរលួច យ៉ាងសកម្មម្នាក់
ព្រៃវែងៈ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង២១ និង ៣០នាទី កម្លាំងនគរបាលក្រុងព្រៃវែង បានចុះប្រតិបត្តិការបង្ក្រាប ចាប់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាលួចយ៉ាងសកម្ម នាពេលកន្លងមក នៅចំណុចផ្ទះឈ្មោះ គឹម លីម ភូមិឯករ៉ាម សង្កាត់ជើងទឹក ក្រុងព្រៃវែង។
ប្រភពព័ត៌មានពី លោក សេង សុភ័ក្រ ស្នងការរងនគរបាលខេត្តព្រៃវែង បានប្រាប់ឲ្យដឹងថា ជនសង្ស័យ ដែលកម្លាំងសមត្ថកិច្ច ធ្វើការ ឃាត់ខ្លួនខាងលើ មានឈ្មោះ ហុន ឆាន ហៅត្រា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិអន្លង់ងត្របែក ឃុំអន្លង់ត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង និងបក្ខពួកម្នាក់ទៀត ឈ្មោះ ភាព ភេទបុ្រស អាយុ៤៤ឆ្នាំ មានទីលំនៅខេត្ត កំពង់ចាម (រត់គេខ្លួនបាត់)។ ក្នុងនោះ ដកហូត វត្ថុតាង រួមមាន ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១១មួយគ្រឿង ពាក់ស្លាកលេខកំពត 1G-8628 កន្ត្រៃកាត់ដែកមួយ កំប៉ុងថ្នាំពុល សាច់លាយថ្នាំពុល រួមនឹងសាំងពីរដប។ លោកបានបន្ថែមថា ជនសង្ស័យខាងលើគឺជាមុខសញ្ញា ដែលបានធ្វើសកម្មភាព លួចយ៉ាងសកម្មនៅ ក្នុងក្រុងព្រៃវែង។
បុច្ចុប្បន្ន ករណីនេះកម្លាំងសមត្ថកិច្ចកំពុង កសាងសំណុំរឿងបញ្ជូនទៅ ការិយាល័យព្រហ្មទណ្ឌ កំរិតស្រាលខេត្ត៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!