ឪពុក ចាក់សម្លាប់ និង កាត់លិង្គ កូនប្រុសបង្កើត អាយុ ៩ឆ្នាំ យ៉ាងឃោរឃៅបំផុត
ចិន៖ នេះពិតជា ហេតុការណ៍ គួរឲ្យរន្ធត់មួយ ដែលបុរសជាឪពុកម្នាក់ បានសម្លាប់កូនប្រុសខ្លួនឯង អាយុ ទើប៩ឆ្នាំ យ៉ាងសាហាវបំផុត ដោយសារ កូនប្រុស នឹកម្តាយពេក រហូតដល់ នោមដាក់លើគ្រែ តែប៉ុណ្ណោះ។
ប្រភពព័ត៌មាន បានឲ្យដឹងថា លោក Tang Minghua វ័យ ៣៩ឆ្នាំ ជាឪពុកចិត្ត ឃៅឃោរ បាបស្ថិតក្នុងអារម្មណ៍តឹងតែង តប់ប្រម៉ល់ ក្រោយពី ប្រពន្ធរបស់គាត់ ចាកចោល និង ទុកឲ្យកូនប្រុស អាយុ៩ឆ្នាំ ឈ្មោះ Kao រស់នៅជាមួយគាត់ នៅក្នុងខេត្តយូណាន ប្រទេសចិន។ មូលហេតុ ដែល ប្រពន្ធគាត់ ចាកចេញពីផ្ទះ និង នាំកូនស្រីម្នាក់ទៀត ទៅរស់នៅ ជាមួយបុរសផ្សេងទៀត ត្រូវបានគេដឹងថា ពីព្រោះនាង មិនអាចទ្រាំទ្រ រស់នៅ ជាមួយ ប្តីរបស់នាង ដែលមិនចេះធ្វើការងារអ្វី ក្រៅពីចំណាយពេល ដេកនៅផ្ទះ និង ចេះតែផឹកស៊ី ប៉ុណ្ណោះ។
នៅយប់ថ្ងៃកើតហេតុ ប្រភពព័ត៌មាន ដដែលបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះ តែងកើតទុក្ខ និង មិនសប្បាយចិត្ត ដោយសាររស់នៅ ជាមួយឪពុក ហើយរូបគេនឹកម្តាយ ខ្លាំងពេក ក៏បានដេកនោម ដាក់លើគ្រែ និង បាននិយាយ ប្រាប់ឪពុកថា ខ្លួនមិនបាន នោមដាក់បង្គន់ទេ។ ក្រោយមក បុរសជាឪពុកកំណាចនេះ បានអូសកូនប្រុស ចេញមកខាងក្រៅផ្ទះ ហើយប្រាប់ថា នោមឲ្យអស់ ប៉ុន្តែ ក្មេងប្រុសរងគ្រោះ មិនធ្វើតាម ក៏ស្រាប់តែ ឪពុកកំណាចនេះ បានសម្លាប់ ដោយចាក់ទម្លុះបំពង់-ក និង កាត់លិង្គ បោះចោលតែម្តង មុនពេល ត្រឡប់ចូលទៅក្នុងផ្ទះ ដើម្បីដេកវិញ។
រឿងហេតុនេះ បានបង្កការភ្ញាក់ផ្អើលឡើង ក្រោយពី អ្នកភូមិ នៅជិតនោះ បានឃើញ សាកសពក្មេងប្រុសរងគ្រោះ ក្នុងថ្លុកឈាម ខាងមុខផ្ទះ យ៉ាងអាណោចអាធម៌បំផុត។ បន្ទាប់មក ជនល្មើស ជាឪពុកចិត្តឃោរឃៅនេះ ត្រូវបានប៉ូលីស ចាប់ខ្លួន និង ត្រូវជាប់ទោស ពីបទមនុស្សឃាត ខណៈសម្តីចុងក្រោយ របស់គេ បានចោទទៅលើ ប្រពន្ធរបស់ខ្លួន ថាជាអ្នកបង្ក ឲ្យមានរឿងបែបនេះទៅវិញ៕
រូបភាពៈ ប្រជាជនក្នុងភូមិកំពុងមើល សាកសពក្មេងប្រុសដែលបានស្លាប់នៅមុខផ្ទះ
តើប្រិយមិត្តយល់ដូចមេ្តចដែរ ?
ប្រភព Mirror
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!