គូស្នេហ៍ ៤០គូ ចូលរួមប្រកួតថើប នៅទីសាធារណៈ ដើម្បីបានឈ្នះ ទូរស័ព្ទ iPhone 6 មួយគ្រឿង
ចិន ៖ ប្រិយមិត្ត ប្រាកដជា បានជ្រាបហើយថា iPhone 6 ដែលទើបតែ ចេញថ្មីនេះ បានធ្វើឲ្យមនុស្ស មួយចំនួន សុខចិត្តធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីទទួលបាន ទូរស័ព្ទដ៏ទំនើបនេះ មកប្រើប្រាស់ រហូតដល់ធ្វើឲ្យបុរសម្នាក់ សំរេចចិត្ត ដាក់លក់ផ្ទះរបស់ខ្លួន ដើម្បីទិញ iPhone 6 ទៀតផង។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះវិញ គូស្នេហ៍ ជាច្រើនគូ នៅប្រទេសចិន បានចូលរួម ប្រកួតថើបដៃគូររបស់ខ្លួន ឲ្យបានយូរជាងគេ ក្នុងការទទួល ជ័យលាភី ឈ្នះ iPhone 6 មួយគ្រឿង។
កម្មវិធី ការប្រកួតថើប "Kissing Competition" នេះ បានប្រព្រឹត្តិទៅ នៅខាងក្រៅផ្សារទំនើប មួយកន្លែង នៃទីក្រុង Jinhua ខេត្ត Zhejiang ប្រទេសចិន ដែលគូស្នេហ៍ ចូលរួមប្រកួត មានចំនួន ៤០ គូ ដណ្តើម ពានរង្វាន់ iPhone 6 មួយគ្រឿង។ ក្នុងនោះដែរ កម្មវិធីប្រកួតនេះ គូស្នេហ៍ ដែលឈ្នះ ក្នុងការប្រកួតនេះ គឺទទួលបានទៅលើ គូស្នេហ៍ ដែលបានថើបគ្នា រយៈពេល ៥២ នាទី ហើយ ចុងក្រោយពួកគេ បានដួល ទៅលើកំរាលព្រំក្រហម ធ្វើឲ្យអ្នកទស្សនាទាំងអស់ មានភាពសប្បាយរីករាយ ហ៊ោរកញ្ជ្រៀវអបអរសារទ ដល់ពួកគេជាខ្លាំង។មិនតែប៉ុណ្ណោះទេ គេក៏ឃើញមាន គូស្នេហ៍ ដែលមានភេទដូចគ្នា ចូលរួមផងដែរ ដែលកាន់តែធ្វើឲ្យ អ្នកទស្សនា មានការគាំទ្រកាន់ តែខ្លាំងបន្ថែមទៀត។
ព្រឹត្តិការណ៍នេះ ក៏បានបង្ហាញឲ្យឃើញ ពីភាពខុសគ្នា រវាង បុរស និង នារី បានធ្វើក្នុងកំឡុងពេល ថើបដៃគូ របស់ពួកគេ យ៉ាងយូរ ដែលបុរសៗ បានក្រលេកទៅមើល អ្វីដេលនៅជុំវិញខ្លួន ហើយ នារីៗវិញ បានលេងហ្គេម ដើម្បីបំបាត់ការធុញ ក្នុងពេលថើបនេះផងដែរ ពីព្រោះការប្រកួតនេះ គឺមិនកាត់សេចក្តី ពីស្តាយថើបឡើយ សំខាន់ឲ្យតែពួកគេ ខំប្រឹងធ្វើឲ្យ មាត់ជាប់គ្នា បានយូរជាងគេ គូនោះ ជាអ្នកឈ្នះហើយ៕
ចង់ដឹងកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព ៖ សៀងហៃ
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!