ចន ច័ន្ទលក្ខិណា ប្រតិកម្ម និងការ រិះគន់ របស់ លោក អ៊ុក គឹមសេង
ភ្នំពេញ៖ លោក អ៊ុក គឹមសេង ដែលជាទីប្រឹក្សាក្រសួងព័ត៌មាន បានបង្ហាញសារ រិះគន់មួយ ទៅលើអាជីព ជាពិធីការិនី របស់តារាស្រីរាងខ្ពស់ស្រឡះ អ្នកនាង ចន ច័ន្ទលក្ខិណា ខណៈ ដែលនាងបាន បង្ហាញវត្តមានសម្ភាសន៍ ភ្ញៀវកិត្តិយស នៅក្នុងកម្មវិធី ទូរទស្សន៍មួយ កាលពីពេលថ្មីៗនេះ ដោយលោកបាន ប្រាប់ឲ្យនាង ទៅរៀនរបៀប សម្ភាសន៍ជាថ្មី ។ ទាក់ទង នឹងការរិះគន់នោះ បានធ្វើឲ្យ តារាស្រី ចន ច័ន្ទលក្ខិណា បញ្ចេញប្រតិកម្មតបត ដោយបាន លើកឡើងថា ចាប់តាំងពីនាងចាប់ អាជីពពិធីការិនី គឺមិនធ្លាប់ រងការរិះគន់ បែបនេះទេ នាពេលកន្លងមក។
តាមរយៈសារខ្លី បង្កប់ន័យរិះគន់ ដែលលោក អ៊ុក គឹមសេង បានសរសេរបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់លោក ក្នុងន័យផ្ញើរសារ ទៅឲ្យតារាសម្តែងជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរថា " បើកភ្នែកឃើញ និងឮសម្ភាសន៍សួរ ដើម្បី សួរ = និយាយ ដូចអត់និយាយ គួររៀនរបៀបសម្ភាសន៍ ថាត្រូវត្រៀមអ្វីខ្លះ ? សំណួរផ្តើមសេចក្តី សំណួរបិទ សំណួរបើក ។ល។ "។
ទាក់ទងទៅនឹងការលើកឡើង របស់ទីប្រឹក្សា ក្រសួងព័ត៌មានបែបនេះ ត្រូវបានតារាសម្តែង និង ជាតារា បង្ហាញម៉ូដ អ្នកនាង ចន ច័ន្ទលក្ខិណា បកស្រាយប្រាប់គេហទំព័រ LookingTODAY ឲ្យដឹង នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៤ថា នាងមិនបានដឹងច្បាស់ទេថា លោក អ៊ុក គឹមសេង រិះគន់នាង ត្រង់ចំណុច មួយណាទាក់ទង នឹងអាជីព ពិធីការិនី ព្រោះថា នៅពេល ដែលសរសេរ សារបង្ហោះនោះ លោកមិនបាន បញ្ជាក់ច្បាស់ ពីចំណុចខ្វះខាត របស់នាងឡើយ។ "សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំគិតថា ប្រយោគរិះគន់ ដែលគាត់ (អ៊ុក គឹមសេង) សរសេររិះ គន់នោះ គឺប្រើប្រាស់ ប្រយោគ មិន សមរម្យទេ ការដែលខ្ញុំ និយាយបែបនេះ គឺខ្ញុំពិតជា មិនយល់ ចំពោះ សម្តីរបស់គាត់ ឬក៏និយាយ ម្យ៉ាងទៀតថា គាត់អ្នកចេះដឹងច្រើន ជាងខ្ញុំ ទើបខ្ញុំមិនយល់ ក៏មិនដឹង"។ លក្ខិណា បញ្ជាក់បន្ថែម។
តារាស្រីខ្ពស់ស្រឡះ មានឈ្មោះបោះសំឡេងរូបនេះ បានប្រាប់ឲ្យដឹងបន្តទៀតថា "នេះជា លើកទី១ ហើយដែល ខ្ញុំទទួលរង ការរិះគន់បែបនេះ ព្រោះថាកន្លងមកមាន ការរិះគន់ពីទស្សនិកជនមិត្តភក្តិ (ក្នុងន័យ ស្ថាបនា) ទាក់ទង និងសំឡេង ហើយខ្ញុំទទួល ស្គាល់ថា សំឡេង របស់ខ្ញុំ មិនសូវពីរោះ និងមាន ទឹកដមដូច ពិធីការិនីដទៃ។ តែខ្ញុំក៏មិនអាចកែប្រែធម្មជាតិបានដែរ ម្យ៉ាងវិញទៀត រាល់ថ្ងៃអាជីព ដែលខ្ញុំស្រឡាញ់ ពេញចិត្ត និងសំខាន់គឺការសម្តែង និងជាតារា បង្ហាញម៉ូដ ហើយសម្រាប់ អាជីពជា ពិធីការិនី គឺគ្រាន់តែជាផ្នែកមួយ សម្រាប់ខ្ញុំតែប៉ុណ្ណោះ " ។
អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រាប់ឲ្យដឹងបន្ថែមទៀតថា នាងទទួលថា ការងារអាជីពពិធីការិនី គឺនៅមានកម្រិត ហើយនៅ ក្នុងនោះ នាងក៏ខំប្រឹងពង្រឹងសមត្ថភាព និងហាត់រៀនពីរៀមច្បង ដែលកាលពីពេល កន្លងមក គ្រាន់តែមនុស្ស យើងម្នាក់ៗ មានជំនាញផ្សេងៗពីគ្នា មិនអាចមានជំនាញ និងពូកែ គ្រប់ទាំងអស់ឡើយ តែងតែមានខ្វះចន្លោះ ហើយគ្រាន់តែតិច និងច្រើនប៉ុណ្ណឹងឯង ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!