ប្រទះឃើញសព យុវជនជំទង់ម្នាក់ ដេកស្លាប់ក្នុងចម្ការអំពៅ នគរបាល ដាក់ការសង្ស័យ ជាអំពើឃាតកម្ម

 
 

ខេត្តបន្ទាយមានជ័យ ៖ យុវជនជំទង់ម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ក្នុង ចម្ការអំពៅ នៅវេលាម៉ោង២ និង៤០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ នៅចំណុចជិត អូរព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុង ភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពី នគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មាន ពីប្រជាពលរដ្ឋឈ្មោះ ប៉ុន រស់ បានប្រាប់ឱ្យថា មានសាកសព យុវជនម្នាក់បាន ដេកស្លាប់នៅចម្ការអំពៅ ក្រោយពីទទួលបាន ព័ត៌មានភ្លាម កម្លាំងនគរបាលស្រុក បានចុះទៅពិនិត្យមើល ទើបដឹងថាសាកសព ឈ្មោះ ឃឹម ហារីន ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ បើតាមការឲ្យដឹង ពីក្រុមគ្រួសារ ជនរងគ្រោះ បាននិយាយថា ឈ្មោះ ឃឹម ហារិន បានបាត់ពីផ្ទះ រយៈពេល២យប់ មិនដឹងជាទៅណា ពេលទទួលដំណឹង ស្រាប់តែស្លាប់ បាត់ទៅហើយ ។

ប្រភពដដែលបានបន្តថា សពជនរងគ្រោះ សមត្ថកិច្ចបានហាមឃាត់ ដោយមិនទាន់ ឲ្យសាច់ញាតិ និងក្រុមគ្រួសារ ទៅក្បែរទេ ព្រោះរងចាំខាង ជំនាញបច្ចេកទេស វិទ្យាសាស្ត្រខេត្ត ទៅពិនិត្យ និងឈានដល់ កំណត់មុខសញ្ញា ។ ប៉ុន្តែនៅក្បែរ កន្លែងកើតហេតុ មើលពីចម្ងាយ គេសង្កេតស្នាមឈាម និងគ្របស្រាបៀរ ព្រមទាំងមាន ប្រដាប់ជក់ថ្នាំញៀន ។ ចំពោះករណីនេះ សមត្ថកិច្ចមិនទាន់ កំណត់បានមុខសញ្ញា នៅឡើយទេ តែប្រសិនជា ឈាមស្រែកស្បែកហៅ មិនយូរមិឆាប់ ជនដៃដល់នឹង ត្រូវបានវែកមុខ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម