បង​ប្អូន​ប្រជា​ពលរដ្ឋ​តាម​បណ្ដា​ខេត្ត​ក្រុង​​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​រយៈពេល​៣​​​ថ្ងៃ​នេះ ​​

 
 

ហោច​ណាស់​​​​រយៈ​ពេល​បី​ថ្ងៃ​ ​ចាប់​ពី​ថ្ងៃ​ទី​​៣​មេសា​នេះ​រហូត​ដល់​​ទី​៦​មេសា​ ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​​​ បាន​ចេញ​​សេចក្ដី​​​​ជូន​ដំណឹង​​​​អំពាវនាវ​​​ឲ្យ​ប្រជា​​ពលរដ្ឋ​​តាម​បណ្ដា​ខេត្ត​និង​ក្រុង​ជា​ច្រើន ​បង្កើន​ការ​យក​ចិត្ត​ទុក​ខ្ពស់​លើ​សុវត្ថិភាព ដោយ​ថា​​កំឡុង​ពេល​​៣​​ថ្ងៃ​នេះ​​ ព្រះរាជាណាចក្រ​កម្ពុជា នឹង​រង​ឥទ្ធិពល​​​​ពី​កម្រិត​សម្ពាធ​ទាប​។

​កម្រិត​សម្ពាធ​ទាប​​អាច​នឹង​​បង្ក​​ឲ្យ​មាន​ភ្លៀង​កក់​ខែ លាយ​ឡំ​​ ផ្គរ រន្ទះ និង​​ខ្យល់​កន្ទ្រាក់​ ដែល​​តម្រូវ​ឲ្យ​បង​ប្អូន​​ប្រជាជន​​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ដើម្បី​​កាត់​បន្ថយ​ឬ​បញ្ចៀស​គ្រោះ​ថ្នាក់​ណា​មួយ​ដោយ​​យថាហេតុ​​។

តំបន់​ដែល​អាច​នឹង​រង​សម្ពាធ​ខាង​លើ​រួម​មាន ភ្នំពេញ ឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគិរី​ ក្រចេះ កំពង់​ចាម ត្បូង​ឃ្មុំ កំពង់​ធំ កំពង់​ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយ​មានជ័យ សៀមរាប ព្រៃវែង ស្វាយ​រៀង កណ្ដាល កំពង់​ស្ពឺ តាកែវ ព្រះសីហនុ​ កែប និង​កំពត។

BY Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម