លោកយាយ ចំណាស់ម្នាក់ ជាប់ដៃក្នុងចានបង្គន់ ជិត៤ម៉ោង
ចិន៖ លោកយាយ ចំណាស់ម្នាក់ ត្រូវបានក្រុមពន្លត់ អគ្គីភ័យជួយ សង្រ្គោះទាន់ពេលវេលា បន្ទាប់ពីគាត់ព្យាយាម លូកយកធ្មេញក្លែងក្លាយ។
យោងតាមសារព័ត៌មាន Global Times និង Asain Town បានឲ្យដឹងថា រឿងហេតុនេះ បានកើតឡើង កាលពីថ្ងៃទី៩ ខែតុលា នៅខេត្ត Sichuan ដែលកាលពីដំបូង លោកយាយ Zhang បានយកធ្មេញក្លែងក្លាយ ទៅដុសសម្អាតក្នុងបន្ទប់ទឹក ស្រាប់តែគាត់ បានធ្វើឲ្យ ធ្មេញនោះ ធ្លាក់ចូលចានបង្គន់ ហើយភ្លាមៗនោះ គាត់ក៏បានលូកដៃ យកវាឡើងមកវិញ។
ប៉ុន្តែជាអុកសល ដៃរបស់គាត់បាន ទៅជាប់ស្អិត ជាមួយចានបង្គន់នោះ ដកចេញមិនកើត ហើយប្រហែល មួយម៉ោងក្រោយមក កូនស្រី របស់លោកយាយ បានមកដល់ផ្ទះ ហើយនាងក៏បានព្យាយាម ទាញដៃគាត់ដែរ ប៉ុន្តែនៅតែមិនអាច។ រហូតដល់ក្រុមសេវាជួយសង្រ្គោះ បានមកដល់ ទើបអាចយកដៃ របស់គាត់ចេញ ពីចានបង្គន់បាន ដោយដាក់សាប៊ូ លើដៃរបស់គាត់ ដើម្បីឲ្យមាន ជាតិរអិល។
យ៉ាងណាមិញ លោកយាយ Zhang គឺមិនមាន រងរបួសធ្ងន់ធ្ងរអ្វីឡើយ៕
ប្រភព Stomp
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!