ស្រោមទូរស័ព្ទ iPhone ទាំង១០ ដែលមានតំលៃ ថ្លៃជាងគេបំផុត នៅលើពិភពលោក!

 
 

បរទេស៖ យើងសុទ្ធតែដឹង ហើយថា បច្ចុប្បន្ននេះ ទូរស័ព្ទ iPhone គឺជាស្មាតហ្វូន (smartphone) ដែលកំពុងពេញនិយម បំផុត នៅជុំវិញ ពិភពលោក មិនថាតែយុវវ័យ ឬ ក៏មនុស្សវ័យចំណាស់ នោះទេ គឺគេសុទ្ធតែ ចូលចិត្ត ប្រើប្រាស់ ទូរស័ព្ទ iPhone ដូចគ្នា។ ដោយឡែកជាមួយ នឹង មុខងារ ក៏ដូចជា សារៈប្រយោជន៍ របស់វា ក៏មិនអាចធ្វើឲ្យទូរស័ព្ទ ស្មាតហ្វូនមួយនេះ អាចលក់ ក្នុងតំលៃថោក បាននោះដែរ គឺតំលៃក្នុងមួយគ្រឿង ជាងខ្ទង់រយ ដុល្លារអាមេរិក ឬក៏ខ្ទង់ពាន់ដុល្លារ អាមេរិកក៏មាន។ យ៉ាងណាមិញ បន្ទាប់ ពីមានទូរស័ព្ទ iPhone រួចហើយ អ្នក ប្រើប្រាស់ ក៏នៅមិនទាន់ អស់ចិត្តនោះដែរ គឺគេត្រូវសំឡឹង រក មើលសំបក ឬក៏ស្រោម ទូរស័ព្ទ iPhone មកបន្ថែមទៀត ដើម្បីបង្កើនកំរិត នៃភាពឡូយឆាយ របស់ពួកគេ។

ខាងក្រោមនេះគឺជា សំបក ឬក៏ស្រោមទូរស័ព្ទ Iphone ទាំង១០ ដែលមានតំលៃថ្លៃជាងគេនៅ លើពិភពលោក៖

១០. សំបកទូរស័ព្ទ iPhone ដាំគ្រីស្តាល់ប្រភេទ Swarovski តំលៃ ២៣៩$


បើទោះបីជាវាមិនមែនជាសំបកដែលថ្លៃជាងគេក៏ពិតមែន តែតំលៃ ២៣៩$ ក៏មិនមែនថោកពេកនោះ ដែរបើយើងយក ទៅប្រៀបធៀប ជាមួយសំបកធម្មតា ដែលយើងតែងតែទិញ នៅលើទីផ្សារដែលថ្លៃ ភាគច្រើនត្រឹម ៥$ ប៉ុណ្ណោះ។ សំបកនេះធ្វើឡើងដោយជ័រស្វិត មានដាំដោយត្បូងគ្រីស្តាល់ (crystal) ឈ្មោះ Swarovski ហើយក៏មាន លំអដោយវត្ថុផ្សេងៗទៀត មានដូចបូរ (bows) កុលាបពណ៌លឿង តុក្កតាខ្លាឃ្មុំ តូចៗជាដើម។

៩.ស្រោមទូរស័ព្ទ iPhone ធ្វើពីស្បែកកាបូប Louis Vuitton តំលៃ ៣៣០$


យើងដឹងហើយថា ឈ្មោះ Louis Vuitton គឺជាឈ្មោះរបស់ក្រុមហ៊ុន ដែលផលិតម៉ាក កាបូប និង ស្បែកជើង ដ៏ល្បីមួយ នៅលើពិភពលោក ដែលចាប់កំណើត តាំងពីឆ្នាំ ១៨៥៤ មកម្ល៉េះ ហើយពេលនេះ ក្រុមហ៊ុនខាងលើ ក៏បានផលិត ស្រោម ទូរស័ព្ទ iPhone ផងដែរ។ វាមានសមត្ថភាព អាចការពារការ ប៉ះទង្គិចនានាដែលអាចបណ្តាលឲ្យ បែកកញ្ចក់ ឬក៏ឆ្កូតទូរស័ព្ទ iPhone របស់អ្នកបាន។

៨. ស្រោមទូរស័ព្ទ iPhone ធ្វើពីស្បែកក្រពា Gucci តំលៃ ៤៩៥$


ដូចទៅនឹង ស្រោមទូរស័ព្ទ Louis Vuitton ដែរ ស្រោមទូរស័ព្ទផលិត ចេញពីស្បែកសត្វក្រពា (alligator) របស់ក្រុមហ៊ុន Gucci គឺមានរូបរាង ស្រដៀងគ្នា។ ស្បែកក្រពា ត្រូវបានគេចាត់ទុកថា ជាស្បែកសត្វ ដែលធន់ទៅនឹងអាកាសធាតុ និងល្អជាងស្បែក សត្វគោទៅទៀត។

៧. ស្រោមទូរស័ព្ទ iPhone ធ្វើពីស្បែកក្រពារបស់ក្រុមហ៊ុន Dolce & Gabbana តំលៃ ៥៩៥$


ស្រោមទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Dolce & Gabbana ធ្វើពីស្បែកសត្វក្រពា ដូចទៅនឹងក្រុមហ៊ុន Gucci ដែរ តែវាខុសគ្នា ត្រង់ការ រចនាបន្ថែម ដូចជារូបរាង និង ការបន្ថែម ពណ៌លុបទៅលើ ពណ៌ធម្មជាតិ របស់ស្បែក សត្វក្រពាជាដើម។ លើសពីស្រោម ដែលដាក់ទូរស័ព្ទ iPhone ទូទៅ ស្រោមទូរស័ព្ទដែល ផលិតដោយ Dolce & Gabbana អាចឲ្យអ្នកប្រើប្រាស់ដាក់លុយ និងកាតក្រេឌីត (credit card) នៅក្នុងនោះជាមួយគ្នាផងដែរ។

៦. សំបកទូរស័ព្ទ iPhone ដែលផលិតដោយក្រុមហ៊ុន Gresso តំលៃពី ១,០០០$ ទៅ ១០,០០០$


Gresso គឺជាម៉ាកក្រុមហ៊ុន អ៊ីតាលី ដែលគេស្គាល់ និង និយមប្រើជាយូរមកហើយ ជាពិសេសគេ តែងតែប្រទះ ឃើញនូវរូប សញ្ញាម៉ាករបស់ Gresso នៅលើអាវយឺត។ ក្នុងនោះ Gresso ក៏បាន ផលិតស្រោមទូរស័ព្ទ iPhone ផងដែរ ដែលគេប្រើប្រាស់ វត្ថុធាតុដើម ផលិតដោយប្រើរ៉ែ titanium ដែលមានគុណភាពខ្ពស់ ហើយគេបានយកវា ទៅខាត់ឲ្យរលោងជា ៤ម៉ោងមុននឹងលក់ឲ្យអតិថិជន។

៥. សំបកទូរស័ព្ទ iPhone មានរូប Eiffel tower និងផ្កា តំលៃ ១៤៩៥$


ស្រោមទូរស័ព្ទប្រភេទនេះត្រូវបានគេឃើញដាក់លក់នៅលើគេហទំព័រ Etsy ដែលវាធ្វើឡើងពីជ័រ ដាំដោយ គុជខ្យង និងត្បូង។ វាអាចលំបាក ផងដែរ ក្នុងការសំរេចចិត្ត ទិញស្រោមទូរស័ព្ទមួយនេះ ដោយសារតែ តំលៃរបស់ស្រោមទូរស័ព្ទមួយ អាចទិញ ទូរស័ព្ទ iPhone ថ្មីមួយ បានបាត់ទៅហើយ តែសំរាប់អ្នក ដែលមានចំនូលច្រើន និង អ្នកដែលនិយមភាពប្លែកៗ គេប្រាកដជា ហ៊ានទិញ ឲ្យតែគេត្រូវចិត្ត។

៤. សំបកទូរស័ព្ទ iPhone ដែលផលិតដោយក្រុមហ៊ុន The Case-Mate តំលៃ ៤២៧១$


ស្រោមទូរស័ព្ទ iPhone មួយនេះ គឺផលិតចេញ ពីជ័រស្វឹត និងសារជាតិគីមីម្យ៉ាង ឈ្មោះថា ស៊ីលីសកូន (silicone)។ ផ្ទៃពណ៌ស នៅលើ សំបកទូរស័ព្ទ អាចលេចចេញ នូវរូបភាពផ្សេងៗ ដែលអ្នកចង់ដាក់ បង្ហាញ ដោយអ្នកគ្រាន់តែ ចូលទៅ កាន់គេហទំព័រផ្លូវការរបស់ Case-Mate ហើយបង្ហោះរូបទាំងនោះ ចូល ទៅប៉ុណ្ណោះ ជាការស្រេច។

៣. សំបកទូរស័ព្ទ iPhone ដែលផលិតដោយក្រុមហ៊ុន Brikk តំលៃ ៤៤៣០$


សំបកទូរស័ព្ទ iPhone មួយនេះ ផលិតពីសារធាតុ Titanium ដែលគេ បានរចនាវាចេញ ជាច្រើនពណ៌ មានដូចជា ពណ៌ប្រផេះ, ពណ៌មាស និង ពណ៌ខ្មៅជាដើម. វាត្រូវបាន គេចាត់ទុកថា ជាសំបកទូរស័ព្ទ ដែលរលោងបំផុតមួយ ហើយសំបកប្រភេទនេះ ក៏មានសមត្ថភាព អាចការពារ ទូរស័ព្ទ ឲ្យជៀសផុតពីការ ប្រេះ ឬក៏ឆ្កូតផងដែរ។

២. សំបកទូរស័ព្ទ iPhone ធ្វើពីមាស ១៤ ការ៉ាត់ (14-carat gold) តំលៃ ១០,០០០$


សំរាប់អ្នកដែលទិញ និង ប្រើប្រាស់សំបក ទូរស័ព្ទ iPhone មួយនេះ មិនដឹងថា ពួកគេបារម្ភ ពីទូរស័ព្ទ iPhone ខ្លាំងជាង ឬក៏គេ បារម្ភពីការបាត់ ឬ ក៏ខូចខាត សំបកទូរស័ព្ទខ្លាំងជាងនោះទេ ដោយសារតែ តំលៃរបស់សំបក ទូរស័ព្ទសឹងតែអាចទិញ ទូរស័ព្ទ iPhone បាន ១០ គ្រឿង ទៅហើយ។

១. សំបកទូរស័ព្ទ iPhone រូបពីងពាង និងនាគរាជរបស់ក្រុមហ៊ុន Anita Mai Tan


ចំណាត់ថា្នក់ សំបកទូរស័ព្ទ iPhone ដែលថ្លៃជាងគេបំផុត នៅលើពិភពលោកគឺ បានទៅលើ សំបកទូរស័ព្ទ ដែលផលិត ដោយក្រុមហ៊ុន Anita Mai Tan ដែលមាន តំលៃ ៨៨០,០០០ ដុល្លារសហរដ្ឋអាមេរិក។ សំបកនេះ មានរូបសត្វពីងពាង និងនាគរាជ ដែលធ្វើឡើងដោយ មាស ពណ៌ស ១៨ ការ៉ាត់ និង ដាំពេជ្រ ជាច្រើនគ្រាប់ ដែលសរុបទាំងអស់ ចំនួន ៣២ ការ៉ាត់៕

តើលោកអ្នកយល់ថាសំបក ឬក៏ស្រោមទូរស័ព្ទ iPhone មួយណាពិសេសជាងគេ?

ប្រភព៖ បរទេស


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម