បើកម៉ូតូប្រជែង រថយន្ដមួយគ្រឿង កុងតឺន័រ មកពីក្រោយ បុកស្លាប់ និងរបួសពីរនាក់
ភ្នំពេញ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ និងអ្នកជិះពីក្រោយ រងរបួសធ្ងន់ ត្រូវដឹកបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពីពួកគេ ត្រូវបានរថយន្ដ មួយគ្រឿង ដែលសមត្ថកិច្ច អះអាងថា ជារថយន្តកុងតឺន័រ នោះបានបុកនិង កិនពីក្រោយ ខណៈដែល ពួកគេ កំពុងបើកម៉ូតូ ឌុបគ្នាប្រជែង រថយន្ដមួយគ្រឿង នៅពីមុខ ហើយមិនទាន់ផុតផង ក៏ត្រូវរថយន្ដ កុងតឺន័រ បើកបុកតែម្ដង ។
គ្រោះថ្នាក់ចរាចរ ដ៏គួររន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ជាង៦ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅលើកំណាត់ផ្លូវ ជាតិលេខ៤ ក្នុងភូូមិអង្គកែវ សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមប្រភព ព័ត៌មានពីសាក្សី បានឱ្យដឹងថា មុនពេលមាន គ្រោះថ្នាក់ចរាចរ ខាងលើនេះកើតឡើង ជនរងគ្រោះ ទាំងពីរនាក់ បើកម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅមួយគ្រឿង ដោយធ្វើដំណើរ តាមបណ្ដោយ ផ្លូវជាតិលេខ ៤ ក្នុងទិសដៅពី កើតទៅលិច លុះដល់ចំណុច កើតហេតុនោះ ជនរងគ្រោះជាអ្នកបើក បានមួលហ្គែរ បន្ថែមប្រជែង រថយន្ដមួយគ្រឿង នៅពីមុខ ប៉ុន្ដែសំណាងអាក្រក់ នៅពេលដែល កំពុងប្រជែង មិនទាន់ផុតផង ក៏មានរថយន្ដ កុងតឺន័រមួយគ្រឿងមិនចាំ ស្លាកលេខ បានធ្វើដំណើរ ស្របទិសគ្នា ក៏បុកជនរងគ្រោះ ពី ក្រោយនិងកិន បណ្ដាលឱ្យអ្នកបើក ម៉ូតូស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯអ្នកជិះពី ក្រោយរងរបួសធ្ងន់ ។
សមត្ថកិច្ចមូលដ្ឋាន ដែលចុះទៅអន្ដរាគមន៍ នៅកន្លែងកើតហេតុនោះ បានទាក់ទង រថយន្ដសង្គ្រោះ បន្ទាន់របស់អង្គភាព ៧១១ នៃកងពលតូច លេខ៧០ ជួយដឹកជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្ដែរហូតមកដល់ ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤នេះ មិន ទាន់ដឹងខ្លួន នៅឡើយទេ។
បើតាមសមត្ថកិច្ច ក្រោយការសួរនាំជន រងគ្រោះ មានឈ្មោះ ហៀ មោ អាយុ២២ឆ្នាំ មានស្រុកកំណើត នៅស្រុកគងពិសី ខេត្ដកំពង់ស្ពឺ រីឯជនរងគ្រោះ ម្នាក់ទៀត មិនទាន់ស្គាល់ ឈ្មោះនៅឡើយទេ ។
ក្រោយពិនិត្យសព ជនរងគ្រោះរួចមក សមត្ថកិច្ចបានទាក់ទង ទៅក្រុមគ្រួសារយក ទៅធ្វើបុណ្យ តាមប្រពៃណី ដោយឡែកម៉ូតូ របស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយក ទៅរក្សាទុកជា បណ្ដោះអាសន្ន រង់ចាំប្រគល់ ទៅឱ្យសាច់ញាតិ នាពេលក្រោយ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!