អគ្គិភ័យ ឆេះផ្ទះមន្ដ្រី ទ័ពអាកាស មួយខ្នង នៅសង្កាត់ឃ្មួញ

 
 

ភ្នំពេញ ៖ ផ្ទះមួយខ្នង ប្រភេទថ្មក្រោម ឈើលើ ប្រក់សង្ក័សី ដែលជាកម្មសិទ្ធរបស់ លោក វ៉ាន់ កុសល អាយុ៥៥ឆ្នាំ ជាមន្ដ្រីយោធា នៅទ័ពអាកាស ស្ថិតនៅក្រុមទី៣ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ត្រូវបានអគ្គិភ័យឆេះ បំផ្លាញទាំងស្រុក គ្មានសល់ក្នុងរយៈ ពេលប្រមាណ ៣០នាទី ទំរាំមានការជួយ អន្ដរាគមន៍ របស់សមត្ថកិច្ច ពន្លត់ អគ្គិភ័យ អាជ្ញាធរនិង សមត្ថកិច្ចមូលដ្ឋាន ។

គ្រោះអគ្គិភ័យខាងលើនេះ បានបង្កឱ្យ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ ហើយ រលត់ទៅវិញ នៅវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃដដែល ដោយមានរថយន្ដ ពន្លត់អគ្គិ ភ័យចំនួន៧គ្រឿង ហើយបាញ់ ពន្លត់៥គ្រឿង ទើបអគ្គិភ័យបាន រលត់ទៅវិញ ដោយមិនរីក រាលដាលទៅកាន់ ផ្ទះប្រជាពលរដ្ឋ ផ្សេងទៀត នោះឡើយ ។

យោងតាមប្រភព ព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឱ្យដឹងថា អគ្គិភ័យ ខាងលើនេះ បណ្ដាលមក ទុស្សេខ្សែភ្លើងបាន ធ្វើឱ្យមានផ្សែងហុយ និងចេញជា អណ្ដាតភ្លើង ខណៈដែលកូនស្រី ម្ចាស់ផ្ទះនៅតែម្នាក់ឯង ទើបមានការភ្ញាក់ផ្អើល និងឆោឡោក៏ ទាក់ទងភ្លាមៗទៅកាន់ សមត្ថកិច្ច ពន្លត់ អគ្គិភ័យបញ្ជូន រថយន្ដទៅ បាញ់បន្លត់ជាបន្ដបន្ទាប់ ។

ប្រភពព័ត៌មានបានបន្ដថា ក្រោយពីជួយ អន្ដរាគមន៍អស់ រយៈពេលប្រមាណ ៣០នាទី រួចមក ទើបភ្លើង បានរលត់ ទៅវិញជាស្ថាពរ ដោយមិនប៉ះពាល់ ផ្ទះប្រជាពលនៅ ជិតខាងនោះឡើយ ។

យ៉ាងណាក៏ដោយ សម្រាប់គ្រោះអគ្គិភ័យ ដែលឆេះបំផ្លាញ ផ្ទះមន្ដ្រីយោធានៅទ័ព អាកាសខាងលើនេះ មិនទាន់ដឹង ពីទំហំនៃ ការ ខូចខាតនៅឡើយទេ ដោយរង់ចាំការ ស្រង់ស្ថិរតិនិង សួរនាំម្ចាស់ផ្ទះ ជាមុនសិន ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម