វ៉ាឌី ភាលីង ជាប់មន្ទិលស្នេហ៍ បុរសជាថៅកែធំ ក្នុងស្រុក
ភ្នំពេញ៖ អតីតតារាចម្រៀង របស់ផលិតកម្ម ស្ប៉ាក ( Spark Music ) កញ្ញា វ៉ាឌី ភាលីង កាលពីអំឡុង ឆ្នាំ២០១០ អាចក្រសោប បាននូវ ប្រជាប្រិយភាព ច្រើនគួរសម តាមរយៈ ទឹមដមសម្លេង គួបផ្សំ និងរូបសម្រស់ ដ៏ស្រស់សោភា របស់នាង ។ ប៉ុន្តែក្រោយមក តារារូបនេះ ក៏បានស្ងប់ស្ងាត់ បាត់វត្តមាន ពីទីផ្សារសិល្បៈ ស្ទើរតែហៅឈ្មោះ លែងឮទៅហើយ ។
ទន្ទឹមនឹងគ្នានេះដែរ កាលនោះធ្លាប់លេចឮ ព័ត៌មានល្បីមកថា ភាលីង ត្រូវបានលោកឧកញ៉ា ទ្រព្យស្តុកម្នាក់ បានភ្ជាប់ស្នេហ៍ និងបានទិញទឹកចិត្ត ផ្គាប់ស្នេហ៍ តម្រូវឱ្យនាងដកខ្លួន ចេញពីសង្វៀនសិល្បៈ ជាថ្នូរជាមួយ និងផ្ទះវីឡា ឡានទំនើប រស់នៅសោយសុខ យ៉ាងត្រជាក់ចិត្ត។ ប៉ុន្តែដំណឹងនេះ ត្រូវបាននាងចេញមុខ បដិសេធរឿង និងច្រានចោល ភ្លាមៗផងដែរ។
ទោះបីជាយ៉ាងណាក្តី ក្រោយពេលស្ងប់ស្ងាត់ អស់រយៈពេលធំមកនេះ កញ្ញា វ៉ាឌី ភាលីង បានបង្ហាញមុខ ជាថ្មីឡើងវិញ ដើម្បីបំបែកយក ចំណែកទីផ្សារសិល្បៈ ដោយនាងបាន ចូលខ្លួនធ្វើជា តារាចម្រៀងចំណូលថ្មី របស់ផលិតកម្ម ដាយម៉ិន ។ ប៉ុន្តែស្របពេល ដំណាលគ្នានេះ ក៏បានលេចដំណឹង និយាយរអេចរអូច មកថាតារារូបនេះ បានភ្ជាប់ទំនាក់ទំនង ស្នេហាក្រៅឆាក ជាមួយបុរសម្នាក់ ជាថៅកែហាងម្នាក់ នៅក្រុងភ្នំពេញ។
តាមប្រភពខាងលើ បាននិយាយថា មុខពេលតារាចម្រៀង វ៉ាឌី ភាលីង ចូលទៅជ្រកក្រោម ដំបូលផលិតកម្ម ដាយម៉ិន នាងបានមាន ទំនាក់ទំនង ស្នេហាថ្មោងថ្មី ជាមួយនឹងបុរសម្នាក់ សង្ស័យថាជាថៅកែ ហាងធំមួយនៅក្នុង ក្រុងភ្នំពេញ តែប្រភពមិនបាន បញ្ជាក់ប្រាប់ ពីឈ្មោះហាង របស់លោកថៅកែ ម្នាក់នោះទេ។
ប្រភពបានបន្ថែមថា កញ្ញា វ៉ាឌី ភាលីង និង បុរសម្នាក់នោះ គឺមានភាពស្និទ្ធស្នាល ជាមួយគ្នាខ្លាំងណាស់ មិនថាពេលណានោះទេ គឺឲ្យតែអ្នក ទាំងពីរជួបគ្នា ហាក់តែងបានបង្ហាញ ពីភាពផ្អែមល្ហែម និងល្អូកល្អឺន ប្រៀបដូចជាគូស្នេហ៍ ទើបតែចាប់ផ្តើម នៃការស្វែងយល់ចិត្តគ្នា។
កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤នេះ គេហទំព័រ LookingTODAY មិនអាចស្វែងរកការបំភ្លឺ ពីកញ្ញា វ៉ាឌី ភាលីង បានទេ។ យ៉ាងណាមិញ គេហទំព័រ LookingTODAY និងទទួលស្វាគមន៍ ចំពោះការចេញមុខបំភ្លឺ ពីសំណាក់តារារូបនេះ នៅពេលក្រោយ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!