លទ្ធផល ធ្វើដំណើរកំសាន្ដលើ កោះបាលី គឺបែបនេះ!

 
 

ឥណ្ឌូនេស៊ី៖ បុរសជនជាតិអូស្ដ្រាលី វ័យ ២១ឆ្នាំ ម្នាក់ បានជួបនូវហេតុការណ៍ ដ៏អាក្រក់ ក្នុងអំឡុងពេល ធ្វើដំណើរកំសាន្ដ នៅលើកោះ បាលី ប្រទេសឥណ្ឌូនេស៊ី។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Dylan Thomas ដែលស្នាក់ នៅក្នុងបន្ទប់សណ្ឋាគារ មួយកន្លែង នៅលើកោះនេះ បានទទួលភាព ភ្ញាក់ផ្អើល នៅពេលដែល ក្រោកពីគេង ប្រទះឃើញស្នាម ក្រហម នៅលើខ្លួន ដែលមានប្រវែងវែង ដោយមិនដឹងមូលហេតុ។ ជាមួយគ្នានោះ បុរសវ័យក្មេងនេះ ត្រូវបាន គ្រូពេទ្យ និយាយថា នេះប្រហែលជា សត្វល្អិតខាំ ដូចនេះ គ្រាន់តែ លាបឡេខ្លះៗ ពីលើស្នាមនោះ នោះវានឹង បាត់ហើយ។ តែអ្វីមិននឹកស្មានដល់ ស្នាមក្រហម ជាជួរនោះបែរជាហើម និងឡើងពងទឹក នៅថ្ងៃព្រឹកបន្ទាប់ ដែលអាការៈនេះ ពិតជាផ្ដល់ ភាពឈឺចាប់ យ៉ាងខ្លាំង ទៅលើ Dylan។ ដោយសារតែ សភាពកាន់តែអាក្រក់ឡើង Dylan ក៏ទៅជួប ពេទ្យសើស្បែក និងធ្វើការ វះកាត់តែម្ដង។

ជាលទ្ធផល គេប្រទះឃើញ ពីងពាងមួយក្បាល ដែលវា បាន វារ ចូលទៅក្នុងពោះ Dylan តាមរយៈ សន្លាក ដែល Dylan ទើបតែធ្វើការវះកាត់ នាពេលកន្លង មកនេះ ហើយសត្វនេះ ក៏ត្រូវបាន យកចេញពីក្នុងខ្លួន Dylan ដោយមិនបង្ក ឈឺចាប់អ្វីនោះដែរ៕




ប្រភពពី បរទេស


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម