ស្ត្រីអះអាងថា កើតមកបានពង និងចិញ្ចៀន ព្រមចេញពីវត្តទាំង ប្រទាំងប្រទើស
ខេត្តកំពង់ឆ្នាំង ៖ ដូចការគ្រោងទុក កាលពីព្រឹកថ្ងៃទី១៨ តុលា ២០១៤ ព្រះអនុគណ ស្រុកបរិបូរណ៍ លោកអភិបាលស្រុក និងមន្ត្រីធម្មការស្រុក ជាច្រើនរូប បាននិមន្ត និងអញ្ជើញ ទៅចូលរួមប្រជុំ ដើម្បីសុំអញ្ជើញ ស្ត្រីដែលបានអះអាងថា កើតមកជាពង និងជាចិញ្ចៀន ឱ្យចេញពី វត្តព្រះឥន្ទកោសី ហៅវត្តដំរីកូន ស្ថិតក្នុងភូមិព្រៃព្រាល ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ព្រោះតែខ្លាចប៉ះពាល់ ដល់វិស័យ ព្រះពុទ្ឋសាសនា ។
ជុំវិញការប្រជុំខាងលើនេះ ព្រះសង្ឃព្រះនាម យ៉ង់ វណ្ណាន ដែលគង់ក្នុង វត្តព្រះឥន្ទកោសី (វត្តមានលោក តែមួយអង្គនេះ) បានមានសង្ឃដិកា សុំឱ្យញោមស្រី ជា អ៊ីត បានស្នាក់នៅ ក្រោយវត្តនេះវិញ ដែលពេលនេះកំពុង ធ្វើផ្ទះមួយខ្នង អោយស្នាក់នៅហើយ ។ អស់លោកជា មន្ត្រីធម្មការ ជាអាជ្ញាធរស្រុក នៅឆ្ងាយមិនដឹងទេ តែអាត្មានៅទីនេះជាប់ ជាមួយប្រជាពលរដ្ឋ គឺបានដឹងច្បាស់ណាស់ ពីអ្វីដែលជាសុខទុក្ខ របស់ប្រជាពលរដ្ឋ ហើយអស់លោក មកថាដេញ គឺដេញភ្លាម អញ្ចឹងគ្នារក កន្លែងម៉េចទាន់ ម្យ៉ាងវិញទៀត ក្នុងច្បាប់ព្រះពុទ្ធសាសនា ក៏មិនបានហាមឃាត់ មិនឱ្យបុគ្គលណា មានជំនឿអរូបិយ បែបនេះដែរ ។
លោក ថាន់ សារុំ អភិបាលរង ស្រុកបរិបូរណ៏ បានមានប្រសាសន៍ថា មិនមែនគេ មិនឱ្យជឿនោះទេ ជឿអីក៏ជឿចុះ តែសុំឱ្យស្ត្រីរូបនោះ ចាកចេញពីវត្ត ព្រោះវត្តជាកន្លែង សម្រាប់ពុទ្ធបរិស័ទ មកគោរពបូជា ព្រះពុទ្ធសាសនា ហើយរឿងថាសុំឱ្យ គាត់នៅក្រោយវត្ត ក៏មិនបានដែរ ព្រោះឆ្ងាយតែពី សាលាឆាន់ដែលគាត់ កំពុងស្នាក់នៅប្រហែល ៥០ម៉ែត្រប៉ុណ្ណោះ ដូចជាដូចទេ បើបានចេញហើយ សុំឱ្យគាត់ទៅស្នាក់នៅ ទីណាដែលឆ្ងាយពីវត្ត ឬបើមិនអញ្ចឹង ទៅផ្ទះគាត់ក៏ល្អដែរ។ ហើយបើមិនចេញ តាមការអញ្ជើញ របស់អាជ្ញាធរទេនោះ អាជ្ញាធរស្រុក និងខេត្តនឹងមាន វិធានការតាមផ្លូវច្បាប់ ជាមិនខាន ។
ដោយសារតែ មិនអាចប្រឆាំងនឹង អាជ្ញាធរបាន នៅព្រឹកថ្ងែទី ១៩ តុលានេះ គេឃើញស្ត្រីរូបនោះ បានព្រមរើសម្ភារៈ របស់ខ្លួនវិលត្រឡប់ ទៅលំនៅឋានវិញ ទាំងក្តីមួហ្មង និងសោកស្តាយ ។
សូមរំឮកបន្តិចថា ស្ត្រីឈ្មោះ ជា អ៊ីត អាយុ៤២ឆ្នាំ រស់នៅចម្ងាយជាង ១គីឡូម៉ែត្រ ពីវត្តខាងលើ កាលពីព្រឹកថ្ងៃទី៨ តុលា ជាថ្ងៃចេញវស្សា បានអះអាងថា ខ្លួនមានបារមី មកសណ្ឋិត ហើយបានឱ្យប្តី និងកូន ព្រមជាមួយអ្នកជិតខាង ជូនគាត់ទៅវត្ត ដោយនិយាយថា «ជូនមាតា ទៅប្រោសពល» ។ បន្ទាប់មកកើតបាន ចិញ្ចៀន២វង់ នៅថ្ងៃបន្តបន្ទាប់គ្នា និងបានបង្ហាញ ពងមួយគ្រាប់ ដោយអះអាងថា កើតកាលពី ជាង៣ខែមុន ធ្វើឱ្យផ្អើល ភ្លូកទឹកភ្លូកដី តែក្រោយមក បានសាបបន្តិចវិញ ព្រោះគេឈប់ជឿ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!