សារ៉ាយ សក្ខណា បានកូនស្រីដំបូង ខំរករូបមន្តចាស់បុរាណ ថែរក្សាគត៌
រាជធានីភ្នំពេញ ៖ តារាសម្តែងឆ្នើម អ្នកនាង សារ៉ាយ សក្ខណា បានដឹងការពិត ច្បាស់លាស់ជុំវិញ ដំណឹងឆ្លុះអេកូ មើលកូនក្នុងផ្ទៃ ដោយលទ្ឋផលចេញ ដោយគ្រូពេទ្យជាកូនស្រី ជាចំណងដៃ ក្រោយរៀបការកាល ពីអំឡុងចុងឆ្នាំ ២០១៣មក។ ទាំងស្វាមី និងសាច់ញាតិសងខាង បានសម្តែងក្តីអបអរ ព្រោះក្តីប្រាថ្នា ចង់បានកូនស្រី ជារៀមច្បងគ្រួសារ ឈានដល់ការពិត។ ដើម្បីឲ្យកូនក្នុងផ្ទៃ រីកលូតលាស់បាន ប្រសើរឡើង ប្រកបដោយសុវត្ថិភាព សក្ខណា និងចាស់ទុំខិតខំ រកចំណុចថែទាំ បែបវិជ្ជមានជាច្រើន ទាំងបុរាណ និងសម័យ ដើម្បីឲ្យដំណើរវិវត្តន៍ នៃកំណើតកូនស្រី បានឃើញពិភពលោក ដោយសុវត្ថិភាព។
ជាមួយនឹងដំណឹង បានកូនស្រីជាទីស្រលាញ់ ត្រូវចំណង់ចំណូលចិត្ត ទាំងស្វាមី និងភរិយា បានជំរុញឲ្យទឹកចិត្ត ក្នុងនាមជាម្តាយ ដែលទើបតែ ឆ្លងកាត់ថ្មោងថ្មី របស់តារាសម្តែង សារ៉ាយ សក្ខណា មានសុទ្ឋិដ្ឋិនិយម ខ្លាំងណាស់ ដើម្បីបំពេញតួនាទី ជាម្តាយប្រកប ដោយគុណធម៌ម្នាក់ សម្រាប់ការថែទាំ កូនស្ងួនឆ្ពោះទៅ រកអនាគតល្អ។ ម្ល៉ោះហើយទើប ពេលដឹងថាកូន ក្នុងផ្ទៃជាកូនស្រី សក្ខណា រមែងតែងតែ សួរនាំចាស់ទុំ ដែលស្គាល់ដឹង ពីបទពិសោធន៍ ជុំវិញការថែរក្សា កូនឲ្យបានល្អ តាំងពីដើមខែ រហូតដល់ថ្ងៃឆ្លងទន្លេ។ ញឹកញាប់ណាស់ ដែលសក្ខណា បានផ្ចង់គំនិត ងាកទៅរកការ កាន់តួនាទីជា មនុស្សមានផ្ទៃពោះ ដោយមិនប្រហែស នោះឡើយ មុននឹងនាងហោះ ឆ្លងអាកាសទៅ អាមេរិកវិញ ក្រោយបញ្ចប់ការងារ ថតកុននៅស្រុកខ្មែរ នាប៉ុន្មានសប្តាហ៍ ខាងមុខដ៏ខ្លីនេះ។
អ្នកស្រី សម្ជស្ស ដែលតែងតែនាំពាក្យ ជូនកូនស្រីជុំវិញ ដំណឹងផ្សេងៗ ទាក់ទងនិងសិល្បៈ ក៏ដូចជា ជីវិតឯកជន របស់សក្ខណា បានថ្លែងប្រាប់ អ្នកយកព័ត៌មាន យើងថា « សប្បាយចិត្ត ចង់ហោះហើយក្មួយ ព្រោះបានកូនស្រី គាត់រកឃើញចៅ ឲ្យពរភ្លាមៗ មិនសូវនៅយូរខែ ការរំលងតែប៉ុន្មានខែ បានចៅហើយ ជាចៅស្រី ដែលប៉ាម៉ាក់គេ ស្រលាញ់កូនស្រី តាំងពីមុនការ តែងតែស្រមៃថា ចង់បានកូនស្រីជាដំបូង តែបែរជាការពិត ធ្លាក់មកមែន ពិតជាទេវតា ប្រទានឲ្យមែន ។ បែបនេះ ហើយទើបទាំង ខ្ញុំជាម្តាយ និងជីដូន សក្ខណា ឧស្សាហ៍រំលឹករឿង ស្ត្រីមានផ្ទៃពោះ មានកាត្វកិច្ចអ្វីខ្លះ ដើម្បីឲ្យកូនក្នុងផ្ទៃ មានលក្ខណៈ សុខសប្បាយ ព្រោះថាសក្ខណាទៅ នៅអាមេរិកមែន ពេទ្យគេពូកែ តែបើមើលរំលង ពីវិធីបែបបុរាណ ខ្មែរយើងក៏មិនបានដែរ ព្រោះថែទាំកូន បែបចាស់បុរាណ ក៏ល្អដែរ ពោលគឺយើងត្រូវគិត ផ្សំគ្នាខ្លះក៏ល្អ »។ ម្តាយតារាសម្តែង សម្បុរខ្មៅស្រអែម រូបនេះបន្តថា «ដោយសារតែពេលនេះ សក្ខណា មានកូន និងដឹងថា កូនក្នុងផ្ទៃជា កូនស្រីទៀតនោះ ការសម្តែងរឿង នាងថតតែ ២រឿងទេ គឺរឿង «ក្រឡអីហ្នឹង» វគ្គ២ និងរឿង «បងស្រលាញ់អូន» ដែលនាងថត ជាតួឯកឲ្យផលិតកម្មថៃ ជាមួយតួប្រុសថៃ ។ អស់ភារកិច្ច ជាមួយពេលគៀក នឹងជិតដល់ថ្ងៃ ឡើងទៅអាមេរិកវិញ ចុងខែវិច្ឆិកា ទើបមិនហ៊ានទទួល យកសំណើថត ភាពយន្តបន្ត ទៅមុខទៀតបាន ណាពោះក៏កាន់តែធំ នាំឲ្យប៉ះពាល់ សុខភាពម្តាយ និងកូន ព្រមទាំងទុកពេលខ្លះ បង្ហាញវត្តមាន តាមកញ្ចក់ទូរទស្សន៍ ព្រោះសក្ខណា នឹកអ្នកគាំទ្រ របស់នាងណាស់ មិនថាតែមិត្តសិល្បៈ នោះទេ ទើបមកលេងស្រុក លឿនបែបនេះ»៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!