មន្ត្រីរាជបណ្ឌិត សភាកម្ពុជាស្លាប់ និងរបួស ៥នាក់ ដោយសារ ក្រឡាប់រថយន្ត នៅខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ ៖ យ៉ាងហោចណាស់ មន្ត្រីរាជបណ្ឌិតសភាកម្ពុជាម្នាក់ បានស្លាប់ និង០៤ទៀត រងរបួស ធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ ក្រឡាប់រថយន្ត កាលពីវេលាម៉ោង ៩និង១០នាទី ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ នេះ នៅចំណុច ចំការកៅស៊ូរដ្ឋ ស្ថិតក្នុងភូមិស្លា ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានថ្លែងឲ្យដឹងថា ករណីក្រឡាប់ រថយន្តបង្ក ឡើងដោយរថយន្តម៉ាក មីតស៊ុយប៊ីស៊ី ពាក់ស្លាកលេខ 2N-5819 បើកបរដោយឈ្មោះ ឯម សុវណ្ណារ៉ា ភេទ ប្រុស អាយុ ៤៥ឆ្នាំ ធ្វើការនៅរាជបណ្ឌិតសភាកម្ពុជា ស្នាក់នៅរាជធានីភ្នំពេញ បានបើកបរ ពីលិចទៅកើត លុះមកដល់ ចំណុចកើតហេតុខាងលើ អ្នកបើកបរបានអោនយកនំ ដើម្បីយកមកហូប ពេលនោះរថយន្តបាន រេចង្កូតទៅ ចិញ្ចើមផ្លូវ ហើយក៏បុកជាមួយបង្គោល ស្លាកសញ្ញាចរាចរណ៍ បន្ថយល្បឿន ក៏ប្រឡាប់តែម្តង បណ្តាល ឲ្យមនុស្ស ម្នាក់ស្លាប់នៅកន្លែងកើតហេតុ និង០៤នាក់ទៀត រងរបួស ធ្ងន់ ២នាក់ និងស្រាល ២នាក់ ចំណែករថយន្តខូចខាត ជាទម្ងន់។
លោកស្នងការបានបញ្ជាក់ថា ជនរងគ្រោះ ទី១- ឯម សុវណ្ណារ៉ា ភេទប្រុស អាយុ ៤៥ឆ្នាំ ជាអ្នកបើកបរ របួសធ្ងន់ ទី២-ឈ្មោះ ប៊ុន ធឿន ភេទប្រុស អាយុ ៤០ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ ទី៣-ឈ្មោះ លាវ ផារុណ ភេទប្រុស រងរបួសធ្ងន់ ទី៤-ឈ្មោះ ហ៊ាន ស្រស់ ភេទប្រុស អាយុ ៣៨ឆ្នាំ របួសស្រាល និងទី៥-ឈ្មោះ សាន លាង ភេទប្រុស របួសស្រាល អ្នកទាំង ៥នាក់ សុទ្ធតែធ្វើការនៅ រាជបណ្ឌិត សភាកម្ពុជា និងមានទីលំនៅរាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុ លោកបានបញ្ជាឲ្យ កម្លាំងនគរបាល ចុះទៅអន្តរាគមន៍ ដល់កន្លែង កើតហេតុ ដើម្បីដឹកបញ្ជូន ជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ចំណែកអ្នកស្លាប់ ត្រូវ បញ្ជូនទៅធ្វើបុណ្យនៅរាជបណ្ឌិតសភា ។
សូមបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត គឺទើបតែទទួលសញ្ញាបត្រថ្នាក់បណ្ឌិតនាពេលថ្មីៗ កន្លងទៅនេះ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!