បុគ្គលិកអង្គការ​ដំណ​ក់ទឹកម្នាក់​ត្រូវបាន ឃាតក​រ​វាយសម្លាប់​ ​បណ្តែត​ទឹកស្ទឹង​សៀមរាប

 
 

ខេត្តសៀមរាប ៖ បុរសម្នាក់បំរើការងារនៅអង្គការដំណក់ទឹកត្រូវបាន ឃាតករមិនស្គាល់អត្តសញ្ញាណ វាយសម្លា ប់រុំកន្ទេលយកទៅបណ្តែត ទឹកស្ទឹងសៀមរាប ហើយត្រូវបានគេប្រទះឃើញ និង មានការភ្ញាក់ ផ្អើលកាលពី វេលាម៉ោង ១០ព្រឹក ថ្ងៃទី១៧ ខែតុលា ស្ថិតនៅចំណុច ស្ពានវត្តអារញ្ញ ក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ។

តាមប្រភពពីអ្នកបង់សំណាញ់បានឲ្យដឹងថា ជារៀងរាល់ថ្ងៃគាត់បានបង់ត្រីនៅ ស្ពានអារញ្ញ ជាធម្មតា ប៉ុន្តែថ្ងៃនេះ ស្រាប់តែមាន ឃើញកន្ទេលមួយដុំធំ ហើយគាត់មានការសង្ស័យក៏នាំគ្នាយក ឈើចាក់មើល ស្មានតែវត្ថុអ្វី ផ្សេង ដែលគេបោះចោល ពេលនោះពួកគាត់ នាំគ្នាទាញយកមក ខាងស្រាប់តែ ឃើញសាក សពមនុស្ស ហើយពួកគាត់ក៏រាយការណ៍ ទៅឲ្យសមត្ថកិច្ចតែម្តង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានឃាតករមិនស្គាល់អត្តសញ្ញាណ វាយសម្លាប់ រុំកន្ទេល យកទៅបណ្តែត ទឹកស្ទឹង សៀមរាបនោះមានឈ្មោះ វ៉ាន់ វីរៈ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាបុគ្គលិក នៃអង្គការ ដំណក់ទឹក រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ សមត្ថកិច្ច បន្តថា ទ្រព្យសម្បត្តិ របស់ជនរងគ្រោះដែលបាត់បង់រួមមាន ទូរស័ព្ទដៃ ម៉ាកសាំសុង មួយគ្រឿង, ទូរស័ព្ទណូគា មួយគ្រឿង, ម៉ូតូសង់ សេ១២៥ពណ៌ខ្មៅ មួយគ្រឿង, និងឯកសារមួយចំនួន នេះបើតាម ការអះអាងរបស់សាច់ញាតិ ហើយជនរងគ្រោះ បានបាត់ដំណឹងពីផ្ទះ កាលពីល្ងាច ថ្ងៃទី១៤ ខែតុលាម្លេះ ។ សមត្ថកិច្ចបានបន្ត ឲ្យដឹងទៀតថា នៅលើដងខ្លួន របស់សាកសពមានស្លាកស្នាមត្រង់ កញ្ចឹងក ក្បាល និង ដើមទ្រូង ហើយត្រូវ បានគេ រុំកន្ទេល យកមកផ្លុងចោល តាមមាត់ស្ទឹង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវមុខសញ្ញាករណីមនុស្សឃាតនេះយ៉ាងយកចិត្តទុកដាក់ រីឯសាកសព ត្រូវបានប្រគល់ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម