ហាសហា! សូម្បី​លោក អូបាម៉ា ក៏​ចាញ់​បោក Samsung ​ដែរ​​ ​​

 
 

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ​ត្រូវ​បាន​ក្រុមហ៊ុន Samsung ឆ្លៀត​ឱកាស​កេង​ចំណេញ​យក​រូបភាព​លោក​ថត​ជា​មួយ​កីឡាករ​ល្បី​ David Ortiz មក​ផ្សាយ​ពាណិជ្ជកម្ម​លើ​ផលិតផល​របស់​ខ្លួន ខណៈ​ដែល​លោក អូបាម៉ា អត់​បាន​ដឹង​អី​សោះ។

រូប​ភាព​មួយ​សន្លឹក​ថត​ដោយ​កាមេរ៉ា​មុខ​ថត​រួម​គ្នា​រវាង​លោក អូបាម៉ា និង​កីឡាករ Ortiz របស់​ក្រុម baseball Red Sox ត្រូវ​បាន​បង្ហោះ​លើ Twitter របស់ Ortiz ហើយ​មាន​គេ​ចូល​មក​ comment ជា​ច្រើន។ ក្នុង​នោះ មាន​ comment មួយ​របស់​ក្រុមហ៊ុន Samsung ដោយ​ឆ្លើយ​ប្រាប់​ថា រូប​នេះ​ថត​ដោយ GalaxyNote3។

ការ​ពិត​រឿង​នេះ​ជា​ការ​រៀបចំ​របស់ Samsung សោះ! យោង​តាម​សេតវិមាន​បាន​ប្រាប់​គេហទំព័រ Business Insider កាល​ពី​ម្សិលមិញ​ថា លោក អូបាម៉ា អត់​ដឹង​ថា Ortiz ធ្វើការ​ជា​មួយ Samsung នៅ​ពេល​ដែល​ពួកគាត់​ជួប​គ្នា និង​ថត​រួម​គ្នា​នោះ​ទេ ស្រប​ពេល​ក្រុម Baseball នេះ​ទៅ​ទស្សនកិច្ច​នៅ​សេតវិមាន។ សេតវិមាន និង​លោក អូបាម៉ា ក៏​មិន​បញ្ចេញ​ប្រតិកម្ម​អ្វី​នោះ​ទេ។

Ortiz បាន​ចុះ​កិច្ច​ព្រមព្រៀង​ផ្សាយ​ពាណិជ្ជកម្ម​ជា​មួយ Samsung មុន​ពេល Ortiz ទៅ​ទស្សនកិច្ច​នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​ចន្ទ។ ក្រោយ Samsung ដឹង​ថា Ortiz នឹង​មាន​ឱកាស​ជួប​លោក អូបាម៉ា Samsung ក៏​ទៅ​ទាក់ទង​ជាមួយ Ortiz និង​ស្នើ​ដល់ Ortiz ថត​រូបភាព​នៅ​ខាង​ក្នុង​សេតវិមាន​ដោយ​ប្រើ GalaxyNote3៕

ប្រភព   Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម