បបួលក្មេងស្រី សតិមិនគ្រប់ប្រឡែង លេង ហើយចាប់រំលោភ រហូត សម្រេច ត្រូវសមត្ថកិច្ច ក្របួចបាន

 
 

បន្ទាយមានជ័យ ៖ ដោយយោង តាមពាក្យបណ្តឹង របស់ម្តាយក្មេងស្រីរងគ្រោះ នគរបាល ក្រុង សិរីសោភ័ណ បានកោះហៅ ជនសង្ស័យ មកសាកសួរ ហើយឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤ ដើម្បីរៀបចំកសាង សំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត ចាត់ការ តាមផ្លូវច្បាប់ កាលពីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ ជាប់ចោទពីបទ ចាប់រំលោភ សេពសន្ថវៈ ក្មេងស្រី សរសៃប្រសាទ រហូត បានសម្រេច។

នគរបាលក្រុងសិរីសោភ័ណ បានប្រាប់ឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ថេត ម៉ៅ អាយុ៣៩ឆ្នាំ រស់នៅ ភូមិ អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បានមកលេងផ្ទះស្ត្រីរងគ្រោះ នៅចំណុច ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដោយរវាងម្តាយនារីរងគ្រោះ និងជនសង្ស័យ ជាមនុស្សរាប់អានគ្នា។

ពេលជនសង្ស័យ មកដល់ផ្ទះ មិនឃើញមានមនុស្ស គឺនៅសល់តែនារីរងគ្រោះ ជាមនុស្ស សសៃប្រសាទ មានឈ្មោះ វសន អាយុ ២៩ឆ្នាំ នៅផ្ទះតែម្នាក់ឯង ។ ពេលនោះជនសង្ស័យ ធ្វើជាប្រលែងលេងជាមួយនារី រងគ្រោះ ហើយបន្ទាប់មក ចាប់អូសដៃនាងចូលបន្ទប់ ចាប់រំលោភរហូតបានសម្រេច ទើបរត់ទៅ ដេកសម្ងំនៅផ្ទះ ក្នុងសង្កាត់អូរអំបិល។

សកម្មភាព ដែលជនសង្ស័យ ចាប់រំលោភនារីរងគ្រោះ ត្រូវបាន ប្រជាពលរដ្ឋម្នាក់ ដើរចូលផ្ទះ នោះឃើញ ហើយក៏ ទៅរាយការណ៍ ប្រាប់ម្តាយនារីរងគ្រោះ ហើយបន្ទាប់មក គាត់ក៏រត់ទៅប្តឹង កន្លែងសមត្ថកិច្ច ហើយសមត្ថកិច្ច បានហៅជនសង្ស័យ មកសាកសួរ ដោយជនសង្ស័យបាន ឆ្លើយសារភាព ទទួល កំហុស។

ក្រោយសារភាព របស់ជនរងសង្ស័យ និងមានបទបញ្ជាពីសំណាក់ ស្នងការនគរបាល ខេត្តលោកឧត្តម សេនីយ៍ អាត់ ខែម នគរបាល ក្រុងសេរីសោភ័ណ បាន កសាងសំណំរឿង បញ្ជូនយកទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម