មានដឹងថា ការធ្វើក្រចកជាប្រចាំ ទទួល បានផលអាក្រក់ ធ្ងន់យ៉ាងណាទេ?

 
 

បរទេស៖ ជាធម្មតាការ លាបថ្នាំក្រចក គឺជាចំណុចមួយ ដែលនារីសឹងតែ ទាំងអស់ហើយ ចូលចិត្តធ្វើ ព្រោះវាបានបង្កើន សម្រស់មួយកម្រិត ថែមទៀត តែទន្ទឹមនឹងនេះ ប្រិយមិត្តដែល ជាសុភាពនារី ទាំងអស់ ក៏គួរតែយល់ដឹង ផងដែរ អំពីចំណុចអវិជ្ជមាន របស់វាព្រោះថា ការលាប ថ្នាំក្រចក រាល់ថ្ងៃពេក អាចធ្វើឲ្យ ក្រចករបស់អ្នក ក្លាយជាទន់ និង ងាយបាក់ផងដែរ។

យោងតាមរបាយការណ៍ ស្រាវជ្រាវរបស់ អ្នកវិទ្យាសាស្រ្ត បានបង្ហាញថា ផលអាក្រក់ដែល បានមកពី ការកាត់ក្រចក, ការតុបតែងក្រចក និង លាបថ្នាំក្រចក អាចបណ្តាលឲ្យ ក្រចករបស់អ្នក ឡើងផុយស្រួយ ឆាប់បាក់, ឬក៏ដាច់រយៈ និងឡើងកោង មិនត្រង់ស្អាត ក៏ព្រោះតែសកម្មភាព ទាំងនេះវាបាន ទៅបំផ្លាញការលូតលាស់ ក្រចករបស់អ្នក យ៉ាងធ្ងន់ធ្ងរ មែនទែន។

លោក Cyril Raunch អ្នកនិពន្ធជាន់ខ្ពស់ នៃកាសែត Physical Biology បាននិយាយថា “ការសិក្សាមួយនេះ គឺជាចំណុចល្អមួយ សម្រាប់ ដាស់តឿន ទៅដល់នារី ទាំងឡាយដែល ចូលចិត្តតុបតែង ក្រចករបស់ពួកគេ ដោយមិនបានគិត ពីផលប៉ះពាល់ នៅពេលក្រោយ”។ គាត់បានបន្តទៀតថា “ដូច្នេះនារី ទាំងអស់គួរតែ កាត់បន្ថយការ ធ្វើក្រចក ឬក៏ កាត់ក្រចក កុំឲ្យរាល់ថ្ងៃ ឬមានសភាព ជ្រុលហួសហេតុពេក ដើម្បីកាពារ ស្ថានភាពក្រចក របស់អ្នកឲ្យ នៅល្អដូចដើម”។

នេះគឺជាដំណឹង សម្រាប់សុភាពនារី ទាំងឡាយដែល ស្រឡាញ់ក្រចក មានរាងស្រឡូន ស្អាតនិង រឹងមាំ អំពីសកម្មភាព និងផលអាក្រក់ នៃការធ្វើក្រចក ជាប្រចាំ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉េល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម