ពីធីបុណ្យ អុំទូកឆ្នាំនេះ មានទូកង ទូកមួងចំនួន ២៤០

 
 

ភ្នំពេញ៖ ព្រះរាជពិធីបុណ្យ អុំទូកនៅឆ្នាំនេះ គឺមានទូកង ទូកមួងចំនួន ២៤០ទូក ដើម្បីចូលរួម ក្នុងពិធីបុណ្យ ប្រណាំងទូក ដោយមានកីឡាករ កីឡាការិនី ជាចំណុះទូកចំនួន ១៧,០៦២នាក់ និងកីឡាករ បម្រុងចំនួន ២,០១៥នាក់ ។ ចំនួនទូកមានការ ថយចុះចំនួន ១៨១ទូក ធៀបទៅនឹង ឆ្នាំ២០១០ ។

យោងតាមលោក កឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ ជាតិកម្ពុជា បានសរសេរក្នុង បណ្តាញសង្គម Facebook របស់លោកឲ្យ ដឹងថា មានទូកង ទូកមួងចំនួន ២៤០ ទូក ដែលមានកីឡាករ កីឡាការិនី ជាចំណុះទូកចំនួន ១៧,០៦២នាក់ និងកីឡាករបម្រុង ចំនួន ២,០១៥ នាក់ ក្នុងនោះ ចំនួនទូកមានការ ថយចុះចំនួន ១៨១ទូក បើប្រៀបធៀប ទៅនឹងឆ្នាំ២០១០ ក្រោយខកខាន ប្រារព្ធពិធីបុណ្យ ចំនួន៣ឆ្នាំ ។

រីឯប្រទីបមានចំនួន៩ មានប្រទីបព្រះបរម រាជវាំង, ព្រឹទ្ធសភា, រដ្ឋសភា, រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ, ក្រសួងយុត្តិធម៌, ក្រសួងទេសចរណ៍ និងប្រទីប រាជធានីភ្នំពេញ។ ការប្រណាំងទូក ក្នុងថ្ងៃទី១ និងទី២ គឺនៅថ្ងៃទី០៥ និងទី០៦ ខែវិច្ឆិកា ការប្រណាំងទូក ចាប់ផ្តើមពីម៉ោង ១០:០០ ព្រឹក ឯនៅថ្ងៃផ្តាច់ព្រ័ត្រ គឺនៅថ្ងៃទី០៧ ខែវិច្ឆិកា ការប្រណាំងចាប់ ផ្តើមពីម៉ោង ១១:០០ព្រឹក។ ការអុំចេវប្រណាំង គិតជា២ជើងអុំ ដោយផ្លាស់ប្តូរ ខ្សែទឹកម្តងម្នាក់ ។ មានក្រុមអ្នក ទេសចរណ៍បរទេស ប្រមាណ ១,០០០នាក់ ក៏នឹងមកទស្សនា ពិធីប្រណាំងទូកឆ្នាំ ២០១៤នេះដែរ ។

លោកបានឲ្យដឹងទៀតថា ទូរទស្សន៍ CNN អាមេរិក និងចាក់ផ្សាយ Spot បុណ្យអុំទូកកម្ពុជា នៅសប្តាហ៍ ខាងមុខនេះ ។ គណៈកម្មការ រៀបចំបម្រាមគ្មានការ តាំងលក់ដូរទំនិញ និងលក់ម្ហូប និងចំណីផ្សេងៗ នៅតាមដង ថេរវិថី ស៊ីសុវត្តិ, រុក្ខវិថីសុធារស នោះឡើយគឺ នៅក្នុងតំបន់ A.1 ។ ព័ត៌មានខាងលើនេះ សូមលោកអ្នកមិត្ត និងបងប្អូន ជ្រាបជាព័ត៌មាន និងបន្តចែក រំលែកផ្សាយ ។ ទូរទស្សន៍ជាតិ ទ.ទ.ក ផ្សាយផ្ទាល់ពី ព្រះរាជពិធីបុណ្យ អុំទូក៣ថ្ងៃនេះ ។ ឯទូរទស្សន៍ បាយ័ន, ទូរទស្សន៍ SEA TV, ទូរទស្សន៍ ហង្សមាស មានកម្មវិធីផ្សាយផ្ទាល់ ពីទីតាំងកំសាន្តមាន នៅមុខវត្តបុទុមវត្តី និងនៅកោះពេជ្រ ។ ក្រុមសិល្ប: ក្រសួងវប្បធម៌, មន្ទីរវប្បធម៌ រាជធានីភ្នំពេញ និងក្រុមហ៊ុន ក៏មានរៀបចំ ការសំដែង សិល្បៈនៅតាមទីតាំង មុខវត្តបុទុមវត្តី, វត្តភ្នំ, នៅត្រើយ ជ្រោយចង្វារ, ទីលាន ប្រជាធិបតេយ្យ ។

សូមជម្រាបថា ពិធីបុណ្យអុំទូក បានខកខានចំនួន ៣ឆ្នាំមកហើយ ក្រោយពីកម្ពុជា ជួបទុក្ខធំយ៉ាង ក្រាស់ក្រៃ ចំពោះការ ព្រះសោយទីវង្គត របស់សម្តេចឪ និងដោយសារ កម្ពុជារងគ្រោះ ដោយទឹកជំនន់ ក្នុងសភាពធ្ងន់ធ្ងរ ។ តែសម្រាប់ ឆ្នាំ២០១៤នេះ រាជរដ្ឋាភិបាល បានសម្រេចរៀបចំ ពិធីបុណ្យមួយ នេះឡើងវិញ ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម