រថយន្តបុក ម៉ូតូរងរបួសធ្ងន់ម្នាក់ តាមផ្លូវជាតិ លេខ៤
កណ្តាល៖ បុរសម្នាក់បាន រងរបួសធ្ងន់ ក្នុងករណីគ្រោះ ថ្នាក់ចរាចរណ៍ ពេលកំពុងជិះម៉ូតូ ត្រូវរថយន្ត មួយគ្រឿង បើកបុកពេញ មួយទំហឹង កាលពីវេលាម៉ោង ១០និង១៥ នាទីយប់ ថ្ងែទី១៧ ខែតុលា ឆ្នាំ២០១៤ នៅតាមផ្លូវជាតិ លេខ៤ ចន្លោះគីឡូម៉ែត្រ លេខ២១-២២ ក្នុងភូមិ ត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថន ចាន់ស៊ី ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិថ្មី សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជិះម៉ូតូមួយគ្រឿង ម៉ាកស្មាស់ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1C-4572 គ្មានមួក គ្មានកញ្ចក់ បានធ្វើដំណើរពី ទិសខាងលិច ទៅខាងកើត លុះដល់ចំណុច ខាងលើបាន ជ្រុលទៅបុកជាមួយ រថយន្ត១គ្រឿង ម៉ាកកាមរីបាទ្បែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-0926 ។ ចំណែកអ្នកបើកបរមិន ស្គាល់ឈ្មោះ បានរត់គេចខ្លួនបាត់ ។ ក្រោយពេលកើតហេតុ រថយន្តបានរត់ គេចតែត្រូវបាន សមត្ថកិច្ចឃាត់បាន នៅចំណុចមុខ រោងចក្រ ស៊ីភី ឃុំបែកចាន ។
បច្ចុប្បន្ន ម៉ូតូ និងរថយន្តត្រូវ សមត្ថកិច្ចយក ទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុក អង្គស្នួល ដើម្បីចាត់ការបន្ត តាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!