ប្រពន្ធតាមរកប្តីដែល​ចុះចោលផ្ទះ​ជាង១ឆ្នាំ​ ពេលរកឃើញសួរនាំ​ ត្រូវ​ប្តីទះ៣កំផ្លៀង​

 
 

ខេត្តកំពង់ស្ពឺ ៖ ស្ត្រីវ័យក្មេងម្នាក់ ព្យាយាមតាមស្វែងរកប្តី ដែលចុះចោលផ្ទះជាង១ឆ្នាំ តែដល់ពេលរកឃើញ ទើបដឹងថា ប្តីកំពុងមានស្រីថ្មី នាងក៏ទៅសួរនាំ ត្រូវប្តីទះ៣កំផ្លៀង ធ្វើឱ្យស្ត្រីខាងលើ រត់រកសមត្ថកិច្ចឱ្យជួយ បង្កការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង៨យប់ ថ្ងៃទី១៧ តុលា ២០១៤ ស្ថិតនៅភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ប្រភពបានឱ្យដឹងថា ស្ត្រីខាងលើឈ្មោះសឺន កត អាយុ២២ឆ្នាំ មានទីលំនៅភូមិវល្លិ៍ស ឃុំរំដួល ស្រុកសំរោងទង ចំណែកប្តីឈ្មោះម៉ុន ពេជ្រ អាយុ២១ឆ្នាំ ។

ស្ត្រីជាប្រពន្ធរៀបរាប់ ទាំងទឹកភ្នែកថា ពូកគេទាំង២នាក់ បានរៀបការជាមួយគ្នា រយៈពេលជិត២ឆ្នាំហើយ ។ ក្រោយមកតាំងពីនាង មានផ្ទៃពោះជិតគ្រប់ខែ ស្រាប់តែប្តីនាង បានចាកចេញពីផ្ទះបាត់ ធ្វើឱ្យនាងទ្រាំរស់ នៅម្នាក់ឯង រហូតដល់ឆ្លងទន្លេ បានកូនស្រីម្នាក់ អាយុជិត១ខួបហើយ ។ ដោយសារតែជីវភាពក្រីក្រពេក នាងខិតខំដើរស្វែងរកប្តី ដើម្បីជួយចិញ្ចឹមកូន ព្រោះនាងអស់លទ្ធភាពហើយ ។ ក្រោយៗមក នាងក៏ខិតខំតាមសួរ តាមរយៈមិត្តភក្តិរបស់ប្តី រហូតរកឃើញនៅ នឹងកន្លែងកើតហេតុតែម្តង ខណៈដែលប្តីនោះ កំពុងអោបស្រីថ្មី ។

ស្ត្រីជាប្រពន្ធរងគ្រោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម