ស្ងាត់មនុស្សទៅមើលស្ត្រីកើតកូន មកជាពងនិងចិញ្ចៀន ស្រាប់តែ លេចចេញមាន អ្នកថតរូបពង និងចិញ្ចៀននោះ ជាប់រូបអ្នកសច្ចំ
ខេត្តកំពង់ឆ្នាំង ៖ ដោយសារជំនឿគ្មានហេតុផល បានធ្វើឱ្យមានការព្រួយបារម្មណ៍ខូចដល់ វិស័យ ព្រះពុទ្ធ សាសនា ព្រោះតែស្ត្រី ដែលបានអះអាងថាកើត កូនមកជាពងនិងចិញ្ចៀន ហើយថ្មីៗ នោះមាន អ្នកថត មិន បានសុំការអនុញ្ញាត បែរជាមានថត ជាប់រូបមនុស្ស ស្រីសក់វែងនៅពី ក្រោយពង និងចិញ្ចៀន រួចបាន អះអាង ថាជាអ្នកសច្ចំទៀតនោះ ទើបនៅព្រឹក ថ្ងៃទី១៧ តុលា មន្ត្រីមន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំង មន្ត្រីសង្ឃ ជាច្រើនអង្គ- រូបទៀត បានប្រជុំផ្លាស់ប្តូរ យោបល់ និងបានការ ឯកភាពគ្នាពី អាជ្ញាធរខេត្ត ផងនោះ បានសម្រេចឱ្យ ស្ត្រីរូបនោះ ចេញពី វត្តព្រះឥន្ទកោសី ហៅវត្តដំរីកូន ស្ថិតក្នុងភូមិ ព្រៃព្រាល ឃុំអញ្ចាញរូង ស្រុកបរិបូរណ៏ ដែលជា កន្លែងស្ត្រីរូបនោះស្នាក់នៅ ។
លោក ថោង មាឃ អនុប្រធានការិយាល័យធម្មការស្រុកបាននិយាយថា នៅព្រឹកថ្ងៃទី ១៧ តុលា ២០១៤ ដោយបាន ការឯកភាព ពីលោកអភិបាលខេត្ត មន្ត្រីសង្ឃខេត្ត មន្ត្រីមន្ទីរធម្មការខេត្ត បានសម្រេច ឱ្យស្ត្រី ដែលអះអាងថា កើតកូនមក ជាពងនិងចិញ្ចៀន ២វង់នេះ ចេញពីវត្ត ជាបន្ទាន់ ទោះគាត់ទៅ ស្នាក់នៅ ទីណា កន្លែងណា ឬទៅផ្ទះវិញ ក៏បានដែរ ឱ្យតែផុត ចេញពីវត្ត ដែលជាកន្លែង គោរពបូជា ព្រះពុទ្ធ សាសនា ដោយរូបលោក និងមន្ត្រីធម្មការ ស្រុកជាអ្នកចាត់ ចែងក្នុងការងារនេះ។
លោកបន្តថា នៅវេលាម៉ោង៩ព្រឹកដដែលលោកបានដឹកនាំមន្ត្រីការិយាល័យធម្មការ ទៅអញ្ជើញ ស្ត្រី រូបនោះ ចេញពីវត្ត តែត្រូវស្ត្រីរូបនោះ ប្រាប់ថាមិន ចេញទៅណាទេ មូលហេតុគឺនៅទី នេះដើម្បី ជួយកសាងវត្ត ។ ដោយស្ត្រីរូបនោះ មិនព្រមចេញ លោកបានឆ្លង យោបល់ ប្រធានមន្ទីរ ធម្មការខេត្ត ហើយបានឱ្យ ទៅអញ្ជើញគាត់ចេញម្តងទៀត ដោយមានលោក ប្រាជ្ញ ជី ជំទប់ទី១ឃុំអញ្ជើញ រូងចូល រួមផង តែស្ត្រីរូបនោះនៅតែ មិនព្រមចេញ ដដែលថាមិនព្រមចេញទេ ។ ក្រោយមក លោកស្រី សំ សាវី ប្រធានមន្ទីរ ធម្មការខេត្ត បានដាក់ផែនការថា នៅថ្ងៃទី១៨ តុលា នឹងមាន ព្រះអនុគុណស្រុក មន្ត្រីសង្ឃ ជាច្រើនអង្គ នឹងមកអញ្ជើញ គាត់ចេញម្តងទៀត តែថ្ងៃស្អែក នឹងធ្វើកំណត់ហេតុឱ្យ បានត្រឹមត្រូវ មិនដេញតែមាត់ ទៀតទេ ហើយនឹងយកកំណត់ ហេតុនេះដាក់ជូនលោក អភិបាលខេត្តទៀតផង ៕
ពពាក់ពពូនមើលស្ត្រីចំណាស់អះអាងថា កើតកូនជាពង និងចិញ្ចៀន (មានវីដេអូឃ្លីបខ្លី)
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!